ថៃ៖ កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៤ ម្សិលមិញនេះ រូបភាព អោបគ្នាមួយ សន្លឹករបស់ អតីតនាយករដ្ឋ មន្ដ្រីប្រទេស ថៃ ត្រូវបានគេចែកចាយ ពាសពេញ ក្នុងប្រភព អ៊ិនធើណេត។

សម្រាប់រូបភាពមួយ សន្លឹកនេះ បានបង្ហាញពី អតីតនាយករដ្ឋមន្ដ្រី Thaksin Shinawatra អោបមនុស្សស្រីម្នាក់ ដែលគេមិនស្គាល់ អត្តសញ្ញាណ តែដោយសារតែ រូបរាងពីក្រោយ ជាមួយនឹង ស្ទាយសក់របស់នារី អាថ៌កំបាំងនេះ អាចធ្វើឲ្យ គេទស្សទាយថា ជាប្អួនស្រីរបស់លោក គឺអ្នកនាង Yingluck Shinawatra ដែលជាអតីតនាយក រដ្ឋមន្ដ្រីរបស់ ប្រទេសថៃ ដូចគ្នា។ គួរបញ្ជាក់ថា រូបភាពនេះ ត្រូវបានបង្ហោះ ឡើងនៅក្នុង Instagram របស់ លោក Panthongtae Shinawatra ដែលជាកូនច្បងរបស់លោក Thaksin ។

យ៉ាងណាមិញ អ្នកស្រី Yingluck Shinawatra ដែលជាស្ដ្រីដំបូង ក្នុងការក្លាយ ខ្លួនជានាយក រដ្ឋមន្ដ្រី របស់ប្រទេសថៃនេះ ត្រូវបាន ទទួលការអនុញ្ញាត ឲ្យចាកចេញពីក្នុង ប្រទេស ដោយលោក junta ដែលនាពេលនេះ លោកជា អ្នកក្ដោបក្ដាប់ អំណាចក្នុងប្រទេសនេះ បន្ទាប់ពី អ្នកស្រី ត្រូវបានគេ ដកហូតអំនាច គ្រប់គ្រងប្រទេស ដោយតុលាការ កាលពីខែ ឧសភា មុននេះ។ ក្រោយពីមានរឿងបែបនេះ កើតឡើង ក៏មានពាក្យចចាម អារ៉ាមថា អ្នកស្រីបានធ្វើ ដំណើរទៅកាន់ ប៉ារីស ដើម្បីប្រារព្ធ ពិធី ខួបកំណើតរបស់ បងប្រុសអ្នកស្រី គឺលោក Thaksin Shinawatra ឈានចូលវ័យ ៦៥ឆ្នាំ។

សូមមើលរូបភាព ដែលបានចែកចាយ៖


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]