ចិន៖ មានការភ្ញាក់ផ្អើល មួយចំពោះវីដេអូ ដែលត្រូវបាន បង្ហោះចូលក្នុង ទំព័រ Facebook បង្ហាញពីម្តាយម្នាក់ បានឲ្យកូនស្រី របស់ខ្លួនអង្គុយ បត់ជើងតូច នៅលើរថភ្លើងមេត្រូ ក្នុងទីក្រុង ហុងកុង ប្រទេសចិន។

វីដេអូនេះ មានរយៈពេល ២នាទីកន្លះ ដែលបានថត នូវទិដ្ឋភាពពី ក្មេងស្រីម្នាក់នោះ អង្គុយបត់ជើងតូច ក្បែរម្តាយរបស់នាង រួមនឹងអ្នក ធ្វើដំណើរ ជាច្រើន នាក់នៅក្បែរនោះ។ ហើយយើងអាច ស្តាប់បានតាម រយៈវីដេអូនោះ ដែលអ្នកដំណើរ ជាច្រើនបាន ភ្ញាក់ផ្អើលហើយ និយាយថា “អា..! នោមនៅលើដីហ្នឹង!” ស្របពេលដែល អ្នកខ្លះទៀតថា “ឆ្កួតមែន”។

ក្រោយមក ដោយសារតែមាន អារម្មណ៍ខ្មាសពេក ទើបម្តាយម្នាក់នោះ បានយកក្រដាស មកជូតសំអាត កន្លែងដែលកូនស្រី របស់ខ្លួនទើប តែនោមរួច។ យ៉ាងណាមិញ ក្រុមហ៊ុន ដឹកជញ្ជូនតាម ផ្លូវដែក MTR ដែលផ្គត់ផ្គង់ សេវាកម្មរថភ្លើងក្រោមដី មួយនេះ បានបញ្ជាក់ថា ពួកគេ មិនបានទទួល ការតវ៉ាណាមួយ ចំពោះរឿងរ៉ាវនេះឡើយ ហើយក៏បាន អះអាងថាពួកគេនឹង សង្កត់ធ្ងន់ទៅលើ ការត្រួតពិនិត្យ និងជម្រុញឲ្យ អ្នកដំណើររក្សាអនាម័យ នៅលើរថភ្លើង ក្រោមដីពេល កំពុងធ្វើដំណើរ។

គួរបញ្ជាក់ផងដែរថា វីដេអូមួយនេះ ត្រូវបានចែករំលែក ជាង ៨០០០ដង និងបង្កការ ភ្ញាក់ផ្អើលដល់ អ្នកប្រើប្រាស់អ៊ិនធើណេត យ៉ាងខ្លាំង ហើយអ្វី ដែលគួរឲ្យ ចាប់អារម្មណ៍នោះ គឺអ្នកដែលបាន ឃើញវីដេអូនេះហើយ សុទ្ធតែរិះគន់ ដោយមិនសំចៃមាត់ ចំពោះទង្វើបែបនេះ៕

តើប្រិយមិត្តយល់យ៉ាងណា ចំពោះករណីនេះ?




ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]