ឥណ្ឌា៖ ជនសង្ស័យម្នាក់ បានស្លាប់ និង២នាក់ទៀត បានរងរបួស យ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី ២៤ ខែកក្កដា ម្សិលមិញនេះ ក្រោយពីអ្នកភូមិ នៅក្នុងប្រទេស ឥណ្ឌា នាំគ្នា កាត់ទោសបុរសទាំងនេះ យ៉ាងកម្រោល បន្ទាប់ពី ចាប់រំលោភ ក្មេងស្រីអាយុ ៧ឆ្នាំ និងយកនាងទៅព្យួរក។

គួរបញ្ជាក់ថា ក្មេងស្រីនេះ បានប្រទះឃើញ ចងក នៅលើដើមឈើមួយ ក្បែរភូមិ Kaliabazar ភាគខាងលិច Bengal កាលពីពេលព្រឹក ថ្ងៃទី ២៤ ដែលនៅក្នុងនោះ មានអ្នកភូមិ ជាច្រើន បានផ្ទុះកំហឹង និងនាំគ្នា ស្វះស្វែងរក ជនដៃដល់ ។ ជាលទ្ធផល អ្នកភូមិ ចាប់បាន ជនសង្ស័យ ៣នាក់ ដែលម្នាក់មាន ឈ្មោះថា Ratan Das ជាអ្នកគ្រូមន្ដអាគម នៃពួកហិណ្ឌូ និងគ្នីគ្នា២នាក់ផ្សេងទៀត។ ក្រោយពីចាប់ ខ្លួនអ្នកទាំង៣ រួចហើយ អ្នកភូមិក៏បានស្វាគមន៍ ម្នាក់មួយដៃ មួយជើង ដែលម្នាក់ បានស្លាប់ក្រោយពីទៅ ដល់មន្ទីរពេទ្យ និង២នាក់ទៀត កំពុងតែ ទទួលការព្យាបាល ខណៈពេល ផ្ទះរបស់ ជនសង្ស័យ Ratan Das ក៏ត្រូវបាន អ្នកភូមិ ដុតខ្ទេច ទើបធ្វើការ រាយការណ៍ទៅកាន់ ប៉ូលីសជាក្រោយ។ 


គួររំលឹកថា កាលពីពេលថ្មីនេះ ក៏មានករណីក្រុមស្ទាវ នៅក្នុង Badaun នៃរដ្ឋ Uttar Pradesh បានចាប់រំលោភ ២នាក់បងប្អូន និងក្រោយមក ក៏ពួកគេ ទៅចងក ដូចគ្នា នៅលើដើមឈើមួយដើម ខាងក្រៅភូមិ។ 

ពិតជាតិរិច្ឆាន រំលោភក្មេងស្រី២នាក់ បងប្អូន រួចយកពួកនាងទៅព្យួរក នៅលើដើមស្វាយ

ទោះជាមានករណី ចាប់រំលោភ ទៅលើស្រីជំទង់ និង ក្មេងស្រីច្រើនក៏ដោយ នៅក្នុងប្រទេសឥណ្ឌា ក៏តួលេខដែលបាន កត់ទុក បានបញ្ជាក់ថា ប្រទេសនេះ គឺនៅតែ ទាបជាង ប្រទេសអាមេរិក និង អង់គ្លេស យោងទៅតាម តួលេខ ដែលបានមកពី ស្ថាប័ន  UN ផ្នែកឧក្រិដ្ឋកម្ម និងថ្នាំញៀន។


តាមរយៈលោក Sukesh Kumar Jain ដែលមានមុខងារមួយ ក្នុងជួរប៉ូលីស បានថ្លែងមកកាន់ សារព័ត៌មាន Hindustan Times ថា ឪពុករបស់ក្មេង ស្រីរងគ្រោះ វ័យ ៧ឆ្នាំខាងលើ បានដាក់ពាក្យបណ្ដឹង មកកាន់ស្ថានីយ៍ប៉ូលីសក្នុងតំបន់  ក្នុងការប្ដឹងជនសង្ស័យ ទាំង៣នាក់នេះ រួចហើយ។ ទោះជាយ៉ាងណា សម្រាប់ពេលនេះ ជនសង្ស័យម្នាក់ បានស្លាប់បាត់ទៅហើយ និងអ្វីដែលសំខាន់នោះ គឺពុំទាន់មានភស្ដុតាង ណាមួយ បានបញ្ជាក់ថា ក្មេងស្រីនេះ ត្រូវបានគេចាប់រំលោភ មុននឹងព្យួរកនោះទេ។ ក្រុមប៉ូលីស នឹងរងចាំការ ធ្វើពិនិត្យសាកសពក្មេងស្រីរងគ្រោះ ជាមុនសិន ដើម្បីបញ្ជាក់ថា នាងពិតជាត្រូវបាន ចាប់រំលោភ ឬយ៉ាងណា ៕

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]