ភ្នំពេញៈ ជាទូទៅទស្សនិកជន ធ្លាប់តែបានទស្សនា ជាមួយសម្រស់ របស់តារាស្រី ទៅលើការតែង ខ្លួនស្លៀកពាក់ ជានារីសម័យថ្មី បញ្ចេញសាច់លើក្រោម ស្ទើរតែសាំភ្នែក ទៅហើយ ។ ប៉ុន្តែនៅថ្ងៃនេះ ទស្សនិកជន និងប្លែកអារម្មណ៍ ដោយ LookingTODAY នឹងនាំអារម្មណ៍ លោកអ្នកទៅទស្សនា សម្រស់របស់ តារាប្រុសស្រីល្បីឈ្មោះ ស្លៀកពាក់បែបជនបទវិញម្ដង ចង់ដឹងថា ការផ្លាស់ប្តូរពីការ តុបតែងខ្លួនសិចស៊ី មកស្លៀកពាក់បែបស្រគត់ស្រគំ ក្រមុំជនបទ មួយណាស្អាត ប្លែកភ្នែកជាង ?

ថ្មីៗនេះ គេសង្កេតឃើញ មានវត្តមានតារាប្រុសស្រីល្បីឈ្មោះ មួយចំនួន បានរំលេចរូបភាពជាច្រើន នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ស្តែងឲ្យឃើញ ពីរការតុបតែងខ្លួន ស្លៀកពាក់បែបជា កំលោះ និងក្រមុំជនបទ យ៉ាងស្រស់ស្អាតបូករួម ជាមួយទេសភាព ស្រស់ត្រកាល មានភ្នំព្រៃព្រឹក្សា ពណ៌ខៀវស្រងាត់ ស្រស់បំព្រង កាន់តែធ្វើឲ្យសម្រស់របស់ពួកគេ ស្រស់ស្អាត ទ្វេដង ។

ចង់ដឹងថា ការតែងខ្លួន របស់តារាៗបែបស្តាយយុវវ័យ ឆើតឆាយស្លៀកពាក់ បញ្ចេញសាច់ លើក្រោម មិនប្រណីដៃ និងការស្លៀកពាក់បែបជិត លើជិតក្រោម សាមញ្ញបែបបុប្ផាជនបទនោះ មួយណា ទាក់ទាញការចាប់អារម្មណ៍ និងគាំទ្រច្រើនជាង មានតែទៅទស្សនារូបភាពទាំងអស់គ្នា ថាការតែងខ្លួន បែបណាស្អាតជាង ?




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]