បរទេស៖ កាលពីប៉ុន្មាន ម៉ោងមុននេះ មានការអះអាង ពីក្រុមអាជ្ញាធរ អាកាសចរណ៍នៃ ប្រទេសអាល់ហ្សេរី (Algeria) ថាយន្តហោះ AH5017 ដែលបានបាត់ខ្លួន ពីប្រព័ន្ធរ៉ាដានោះ ត្រូវបានធ្លាក់ហើយ។

ចំពោះកន្លែងដែល យន្តហោះនោះធ្លាក់ មិនទាន់ត្រូវបាន អះអាងអោយ ជាក់លាក់នៅ ឡើយទេ។ តែយ៉ាងណាមិញ ក្រុមហ៊ុន Flightradar ដែលបានតាមដាន ចរាចរណ៍តាមផ្លូវអាកាសបាន សន្មត់ថា យន្តហោះ AH5017 អាចនឹងធ្លាក់ នៅក្នុងតំបន់មួយ នៃសាធារណរដ្ឋ Niger។ ផ្ទុយទៅវិញ រដ្ឋមន្ត្រីការបរទេស របស់ប្រទេសបារាំង បាននិយាយថា យន្តហោះមួយនោះ អាចនឹងធ្លាក់ នៅតំបន់មួយ នៃភាគខាងជើង របស់ប្រទេសម៉ាលី។

គួរបញ្ជាក់ផងដែរថា យន្តហោះ AH5017 បានធ្វើដំណើរ ចាកចេញពី ទីក្រុង Ouagadougou នៃប្រទេស Burkina Faso ទៅកាន់ទីក្រុង Algiers នៃប្រទេស អាល់ហ្សេរី ព្រមទាំងមានអ្នកដំណើរ ចំនួន១១០នាក់ និងបុគ្គលិក ចំនួន៦នាក់ នៅលើនោះ៕




ចំពោះព័ត៌មានលំអិតបន្ថែម ខ្មែរឡូតនឹងធ្វើការ ចុះផ្សាយជាបន្តទៀត...


ប្រភព៖ មេត្រូ

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]