ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បាត់ខ្លួនរយៈពេលបីថ្ងៃ ត្រូវគេប្រទះឃើញសព ចង.កសំលាប់ខ្លួន នៅលើចុងដើមអំពិល កំពស់ជាង៥ ម៉ែត្រ នៅក្រោយផ្ទះ ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ កក្កដា ២០១៤ ស្ថិតនៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

បុរសដែលចង.កសំលាប់ខ្លួន មានឈ្មោះ ឡាក់ កុយ ភេទប្រុស អាយុ៣៤ឆ្នាំ (នៅលីវ) រស់នៅភូមិខាងលើ ។

តាមសំដីប្អូនស្រីជនរងគ្រោះ បានប្រាប់ថា បងប្រុសរបស់នាង បានបាត់ពីផ្ទះ រយៈពេល៣ថ្ងៃមកហើយ មិនដឹងទៅណាទេ។ នៅថ្ងៃកើតហេតុ នាងបានដើរទៅរក បេះបន្លែតាមរបងក្រោយផ្ទះ ស្រាប់តែប្រទះឃើញ សពបងប្រុសរបស់នាង ចង.កសម្លាប់ខ្លួន នៅលើដើមអំពិល ស្លាប់បាត់ទៅហើយ ហើយបានប្រាប់អ្នកជិតខាង រាយការណ៍ទៅនគបាលជំនាញ មកពិនិត្យសព។

ប្អូនស្រីជនរងគ្រោះ បានឱ្យដឹងទៀតថា បងប្រុសរបស់នាង មិនមានការងារអ្វីធ្វើទេ ដើរតែផឹក ត្រូវបានពុកម្តាយស្តីបន្ទោសខ្លះដែរ តែបងប្រុសរបស់នាង ក៏មិនដែលនិយាយតអ្វីដែរ។ នាពេលកន្លងមក បងប្រុសរបស់នាង តែងតែនិយាយតូចចិត្តខ្លួនឯងថា ធ្វើអ្វីមិនដែលបានសម្រេច សូម្បីតែប្រលងរកការងារធ្វើ ក៏មិនដែលជាប់ ៕


សពជនរងគ្រោះចង.កសម្លាប់ខ្លួនលើដើមអំពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]