អង់គ្លេស៖ វាពិតជា គួរឲ្យរំភើបណាស់ ដែលស្រ្តីម្នាក់ បានជួបកូនប្រុសខ្លួនវិញ តាមរយៈបណ្តាញ សង្គមយក្សហ្វេសប៊ុក ក្រោយពីគាត់ បានបោះបង់ កូនខ្លួន ឲ្យគេចិញ្ចឹម អស់រយៈពេល ២៨ ឆ្នាំរូចមក។

ស្រ្តីរូបនេះ មានឈ្មោះ Lesley Thompson អាយុ ៥៣ ឆ្នាំ បានយកកូនប្រុស ឈ្មោះ James  ទៅឲ្យគេចិញ្ចឹម នៅពេលដែល James មានអាយុ ៥ ឆ្នាំមកម្ល៉េះ ប៉ុន្តែដោយសារតែ គាត់ខ្លាច មិនបានជួបមុខកូនប្រុស ជារៀងរហូតនោះ គាត់ក៏បានសំរេចចិត្ត ធ្វើការស្វែងរករូបគេ ទាល់តែឃើញ។

អ្នកស្រី បានប្រាប់បណ្តាញ សារព័ត៌មានថា “ខ្ញុំបានប្រឹងប្រែងស្វែងរក កូនប្រុសរបស់ខ្ញុំ អស់រយៈពេលជាយូរឆ្នាំ ណាស់មកហើយ ហើយខ្ញុំ បានធ្វើអ្វី ដែលខ្ញុំគួរតែធ្វើ ដើម្បីស្វែងរក James ឲ្យឃើញ រហូតដល់ខ្ញុំ បានជួបមនុស្សម្នាក់ តាមហ្វេសប៊ុក និងបានសន្យាថា គាត់នឹងអាច ជួយខ្ញុំបាន។ បន្ទាប់មក គាត់ក៏បានរកឃើញ គណនីហ្វេសប៊ុក របស់ James ហើយ ក៏បានផ្ញើរសារទៅ James ដើម្បីទាក់ទងជាមួយខ្ញុំ។ ក្រោយមកខ្ញុំ ក៏បានបើកកុំព្យូទ័រ រូចក៏ទទួលបានសារពី James ប៉ុន្តែមុនដំបូង ខ្ញុំគិតថា នរណាម្នាក់ កំពុងលេងសើចហើយ ប៉ុន្តែអ្វីដែលរំភើបនោះ គឺពិតជាកូនប្រុស របស់ខ្ញុំពិតមែន”។

រំលឹកពីមួលហេតុបណ្តាល ឲ្យ James ត្រូវបានគេចិញ្ចឹមនោះ គឺបណ្តាលមកពី ប្តីអ្នកស្រីតែងតែវាយ ធ្វើ់បាបអ្នកស្រី ហើយចុងក្រោយ កូនរបស់គាត់ ត្រូវបានគេយកទៅ ដាក់នៅក្នុងអង្គការថែទាំកុមារ ប៉ុន្តែនៅពេលក្រោយមក James ត្រូវបានគេ ទទូលយកចិញ្ចឹម ហើយបានផ្លាស់ប្តូរ ទីលំនៅ ទៅនៅប្រទេស ណូវែលហ្សេឡង់ ខណៈពលដែលអ្នកស្រី រស់នៅប្រទេសអង់គ្លេស។

យ៉ាងណាមិញ ម្តាយនិងកូនពីរនាក់នេះ បាននិយាយ ទូរស័ព្ទជាមួយគ្នា តាមរយៈ webcam ផងដែរ។ ប៉ុន្តែអ្វីដែលជាបំណងប្រាថ្នាចុងក្រោយ គឺអ្នកស្រីបានជួបមុខកូនប្រុសខ្លួន ដោយផ្ទាល់ ប៉ុន្តែគួរឲ្យសោកស្តាយ James មិនអាចជិះយន្តហោះ មកអង់គ្លេសបានទេ ដោយសារតែមានរបួស ពេលដែលជួបគ្រោះថ្នាក់ នៅអាយុ ១៦ ឆ្នាំ ហើយអ្នកស្រីរំពឹងទុកថា នឹងមានសប្បុរសជន ជួយផ្តល់ប្រាក់ ដល់អ្នកស្រី ដើម្បីទិញសំបុត្រយន្តហោះ ទៅជួបកូន របស់គាត់ ជាលើកដំបូង ក្រោយពីបែកគ្នា អស់រយៈពេល ២៨ ឆ្នាំរូចមក៕

អ្នកស្រី និង កូន ថតកាលពី ២៨ ឆ្នាំមុន

ប្រភព ៖ Mirror

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]