ដាណឺម៉ាក៖ ល្បែងហក់ចុះ ពីអាកាស ភាគច្រើនមាន ខ្សែសុវត្ថិភាព ដែលចងភ្ជាប់ នឹងខ្លួនរបស់អ្នកលេង ដើម្បីការពារសុវត្ថិភាព ចម្លែកតែឧបករណ៍ លេងបែបថ្មីនេះប៉ុណ្ណោះ គឺមានតែសំណាញ់ មួយចាំទ្រ នៅខាងក្រោមប៉ុណ្ណោះ។

ល្បែងដែលពោរពេញ ទៅដោយគ្រោះថ្នាក់ ដែលអ្នកលេងម្នាក់ៗ បេះដូងស្ទើរតែ លោតចេញមកក្រៅ ទៅហើយនោះ មានទីតាំងស្ថិតនៅ ក្នុងឧទ្យាន Tivoli Friheden ប្រទេសដាណឺម៉ាក ដែលមានកម្ពស់ ជាង៣០ម៉ែត្រ ត្រូវបានសាងសង់ឡើង ពីគ្រោងដែក។ សម្រាប់នៅក្នុង ការលេងវិញ គឺអ្នកលេងត្រូវ ពាក់ខ្សែក្រវ៉ាត់ ដែលតភ្ជាប់ទៅនឹង ខ្សែមួយទៀត បន្ទាប់មកគេក៏កាត់ខ្សែនោះ ដើម្បីទម្លាក់ អ្នកលេងចុះមកក្រោម កម្ពស់ជាង៣០ម៉ែត្រ ដោយមានតែសំណាញ់ មួយទ្រពីក្រោម តែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ ការធ្លាក់ចុះពីលើ មកដល់សំណាញ់ មានរយៈពេល មិនដល់ ៣នាទីផង ដែលធ្វើឲ្យអ្នកលេង ភ័យស្ទើរតែ បេះដូងលោតចេញក្រៅ។

យ៉ាងណាមិញ រូបភាពនៃការលេង ល្បែងកម្សាន្ត មួយនេះ ត្រូវបានគេថតទុក ជាវីដេអូ ដោយអ្នកលេង បុរសមាឌធំៗ បានស្រែកដោយ ពោរពេញទៅដោយ ភាពភ័យខ្លាច និងរន្ធត់៕

ចង់ដឹងកាន់តែច្បាស់ ទស្សនាវីដេអូ ទាំងអស់គ្នា៖

តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះល្បែង កម្សាន្តមួយនេះ? ហ៊ានសាកល្បង ដែរឬទេ?

ប្រភព៖ Metro

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]