អាមេរិក៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យ និងមិនងាយ បានឃើញមួយ ដែលសារមន្ទីរ High Museum of Art នៅក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក បានគ្រោងនឹង ធ្វើការបង្ហាញ នូវគំរូ (Concept) នៃគំនិតច្នៃប្រឌិតសម្រាប់ បង្កើតរថយន្តដែល មានរាងយ៉ាងស្អាត នាពេលអនាគត។

កម្មវិធីតាំងបង្ហាញ អំពីគំរូនៃ រថយន្តនេះ មានឈ្មោះថា រថយន្តក្នុងសុបិន្ត “Dream Cars” ដែលក្នុងនោះមាន គំរូ រថយន្ត១៧ប្រភេទ ត្រូវបាននឹកឃើញឡើង តាំងពីទស្សវត្ស ១៩៣០ មកដល់ពេលនេះ តែមិនទាន់មាន រថយន្តណា មួយត្រូវបាន ផលិតសម្រាប់ ដាក់លក់ជា សាធារណៈនោះទេ ព្រមទាំងមានការ ដាក់បង្ហាញ ម៉ូដែលរថយន្ត ជាច្រើនប្រភេទ ក្នុងនោះ ក៏មានម៉ូដែល Porsche និង Ferrari ផងដែរ។

គំនិតសំខាន់នៃ កម្មវិធីនេះគឺ ជាការបង្ហាញ នូវអ្វីដែល ជនជាតិអ៊ឺរ៉ុប និងអាមេរិក បានគិតឃើញអំពី រូបរាងរបស់រថយន្ត នាពេលអនាគត សម្រាប់ពិភពលោក។ គួរបញ្ជាក់ផងដែរថា គំរូនៃរថយន្ត ប្រភេទនេះកម្រនឹងផលិតណាស់ ហើយជាពិសេស ទៀតនោះវាក៏ មិនងាយក្នុងការ ដាក់បង្ហាញអំពី Concept នៃរូបរាង ទ្រង់ទ្រាយរបស់ រថយន្តទាំងនេះ ផងដែរ ជាលក្ខណៈ ទូលំទូលាយ បែបនេះ៕

ចង់ដឹងថា តើរូបរាងនៃ រថយន្តនាពេល អនាគតទាំងនោះ យ៉ាងណាសូម ទស្សនាទាំងអស់គ្នា៖



















ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]