ចិន៖ តារាសម្តែងប្រុសជនជាតិចិន ដែលមានល្បីឈ្មោះល្បាញ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស លោក Andy Lau ដែលត្រូវបានគេដឹងថា លោកគឺជាមនុស្ស ដែលស្រលាញ់ និងចូលចិត្តនាឡិកាបុរាណ កាលពីពេលថ្មីៗនេះ បានជួបរឿងស៊យធំមួយ ខណៈតារាសម្តែងរូបនេះ រវល់តែធ្វើខួបកំណើត លើកទី២៨ និង២៩ របស់ខ្លួន ស្រាប់តែមានចោរ ចូលផ្ទះរបស់លោក និងបានលួចយក នាឡិកាបុរាណ ច្រើនជាង២០នាឡិកា ដោយសុវត្ថិភាព និងគេចខ្លួន បាត់ស្រមោលតែម្តង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នាឡិកាបុរាណ ដែលមានតម្លៃថ្លៃៗ របស់តារាប្រុស Andy Lau ដែលបានដាក់តាំង នៅក្នុងផ្ទះ ត្រូវបានចោរលួច ពីក្នុងផ្ទះរបស់លោក នៅក្នុងថ្ងៃខួបកំណើតរបស់លោក មិនតិចជាង២០នាឡិកាឡើយ។

បើតាមសម្តីរបស់លោក Andy Lau បាននិយាយថា «នាឡិកាបុរាណ មិនតិចជាង២០នាឡិកាឡើយ ត្រូវបានចោរលួចពីផ្ទះរបស់ខ្ញុំ នៅក្នុងថ្ងៃខួបកំណើតរបស់ខ្ញុំ ដូច្នេះចាប់ពីថ្ងៃនេះតទៅ ខ្ញុំសម្រេចចិត្តថា មិនទុកនាឡិកាបុរាណទាំងនោះ នៅក្នុងផ្ទះរបស់ខ្ញុំទៀតទេ ហើយខ្ញុំនឹងយកវា ទៅទុកនៅកន្លែងផ្សេងជំនួសវិញ។»

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ លោក Andy Lau បានចូលរួមការបើកសម្ភោធ សារមន្ទីរសិល្បៈមួយ នៅក្នុងទីក្រុងស៊ាងហៃ ក្នុងនាមជាអ្នកស្រលាញ់ និងចូលចិត្តវត្ថុបុរាណ ព្រោះចង់ឃើញវត្ថុបុរាណប្លែកៗ នៅក្នុងសារមន្ទីរសិល្បៈនោះ៕

លោក Andy Lau

ប្រភព ៖ lollipop

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]