ចិន៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ជនមិនស្គាល់មុខមួយក្រុម បានសំរុកចូលផ្ទះគ្រូសារមួយ ដើម្បីវាយគំរាម ឲ្យពួកគេព្រមដូរផ្ទះ រហូតដល់ថ្នាក់ ធ្វើឲ្យក្មេងស្រី ៣ ឆ្នាំ ក្លាយជាមនុស្សរុក្ខជាតិ។

ក្មេងស្រីរងគ្រោះនេះ មានឈ្មោះ An Lu's អាយុ ៣ ឆ្នាំ ត្រូវបានមនុស្សមួយក្រុម ដែលគេបានជួល  វាយនាង រហូតដល់ ក្លាយជាមនុស្សរុក្ខជាតិ ដោយសារតែ ឪពុកម្តាយរបស់នាង មិនព្រមលក់ដី ទៅឲ្យក្រុមហ៊ុននោះ។

ឪពុករបស់ក្មេងស្រីរងគ្រោះ លោក An He បានឲ្យដឹងថា កាលពីមុន គាត់ធ្លាប់ ត្រូវបានគេគំរាមម្តងហើយ ថាប្រសិនបើគាត់ មិនព្រមលក់ដី ឲ្យពូកគេទេ នឹងមានបញ្ហាធ្ងន់ធ្ងរ ប៉ុន្តែលោកមិននឹកស្មានថា ស្ថានភាពអាក្រក់នេះ អាចកើតឡើងបានឡើយ។ ចំនែកឯគ្រួសារដ៏ទៃទៀត បានទទួលប្រាក់សំនង និង ចេញពីដីដែលគេ រស់នៅ មានតែគ្រូសារលោក និង បីគ្រួសារទៀតប៉ុណ្ណោះ ដែលមិនព្រមទទួលយកសំណង ពីព្រោះតែ ពួកគាត់គិតថា មិនអាចយកប្រាក់សំណង ទាំងនោះ ទៅទិញផ្ទះថ្មីនៅបាន ហើយពួកគាត់កំពុងតែ ទាមទារប្រាក់ឲ្យច្រើនជាងនេះ ដើម្បីអាចទិញផ្ទះ នៅបានសមរម្យ ឫ ក៏នៅផ្ទះចាស់ដដែល។

ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើង នៅពាក់កណ្តាលយប់ ដែលជនមិនស្គាល់មុខ មួយក្រុម បានទំលុះចូលផ្ទះលោក An He ហើយចាប់ផ្តើមវាយគ្រូសារ លោកតែម្តង។ នៅពេលនោះ កូនស្រី និង ប្រពន្ធលោក មានការភ័យខ្លាំងពេក លោកក៏បានរត់ចូលយកដៃ ទៅដាក់លើក្បាល កូនស្រីរបស់គាត់ ហើយ មនុស្សមួយក្រុមនោះ បានវាយដៃរបស់លោក និង ដំបង បន្ទាប់មក ស្រាបតែប៉ះក្បាលកូនស្រីរបស់លោក ធ្វើឲ្យចេញឈាមជាច្រើន។ ក្រោយពីឃើញបែបនេះហើយ ពូកនោះក៏បានឈប់វាយ ហើយរត់ទៅបាត់។

ភ្លាមៗនោះ គាត់និង ប្រពន្ធបានប្រញាប់ប្រញាល់ យកកូនស្រី ទៅមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល។ ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យឃើញថា មានការបែកលលាក្បាល ធ្ងន់ធ្ងរ ដែលគ្រូពេទ្យបានសំរេច ធ្វើឲ្យនាង ក្លាយជាមនុស្សរុក្ខជាតិមួយរយៈ ដើម្បីឲ្យរបួសបានជាសះស្បើយ។ ចំនែកឯជនដៃដល់ មួយក្រុមនោះ ប៉ូលីសកំពុងស្វែងរកចាប់ខ្លូន ដើម្បីដាក់ទោសតាមច្បាប់ផងដែរ៕



ប្រភព ៖ ដេលីម៉ែល

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]