ភ្នំពេញ៖ ចូលដល់ពាក់កណ្តាល ឆ្នាំ២០១៤នេះ តារាសម្តែង ពៅ លីដា ត្រូវបានគេដឹងថា នាងហាក់ មានយឺអ៊ុន ខ្ពស់ត្រដែតត្រដឹម ខណៈការងារសិល្បៈ ក៏ដូចអាជីពខាងក្រៅ កំពុងមានសន្ទុះ ជាថ្មីទ្បើងវិញ ក្រោយពីស្ងប់ ស្ងាត់បាត់មុខ អស់មួយរយៈ កាលពីអំទ្បុង ចុងឆ្នាំ២០១៣ និងដើម ឆ្នាំ២០១៤ ។ ថ្មីៗនេះ ពៅ លីដា ក្តាប់បានឱកាស សម្រាប់តំណែង ជាតួឯក ក្នុងខែ្សភាពយន្តថ្មី ចំនួន២រឿង ក្នុងពេលតែមួយ ។

ជួបសំណេះសំណាល ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗ កន្លងទៅនេះ កញ្ញា ពៅ លីដា បានប្រាប់ឲ្យដឹងថា ចំពោះអាជីពសិល្បៈ គឺនាងមានការ មមាញឹកខ្លាំង ទាំងការសម្តែង និងដើរម៉ូដ។ ម្យ៉ាងទៀត នាងកំពុងតែថតរឿង ឲ្យផលិតកម្មក្នុងស្រុក ២ គ្រងតំណែងជាតួឯង ទាំងអស់ ។ កញ្ញា ពៅ លីដា បាននិយាយបន្តថា បច្ចុប្បន្ននេះ នាងកំពុងតែជាប់ដៃ ក្នុងការសម្តែងរឿង ដុំ១រឿង និងភាគ១រឿង ឱ្យខាងផលិតកម្ម និង ស្ថានីយទូរសទ្សន៍ ដែលនៅក្នុងសាច់រឿងនេះ អ្នកដឹកនាំសម្តែង បានតម្រូវឲ្យ នាងធ្វើជាតួឯកទាំងពីរ ។

កញ្ញា ពៅ លីដា បានបន្តថា នេះជាឱកាសថ្មីមួយទៀត ដែលបានគ្រងតំណែង សម្តែងជាតួឯក ចាប់ចំនួនពីររឿង ស្របពេលគ្នាតែមួយ ។ ការតួរសម្តែងខ្សែ ភាពយន្តនីមួយៗ គឺតែងតែជូបនូវ ការលំបាកខ្លះៗ ប៉ុន្តែបើទោះបីជា មាន ការលំបាក និងនឿយហត់បន្តិចមែន ក៏នាងនូវតែ មានអារម្មណ៍ សប្បាយចិត្ត និងមិនរាថយ នោះឡើយ ។ ទោះជាបាន តំណែងតួឯក ឬតំណែងតួរង ក៏នាងចេញចិត្តដែរ ។

តារាសម្តែងទើបតែ គ្រងតំណែងតួឯក ក្នុងរឿង "ជីវិតនាងមច្ឆា" ក្នុងស្ថានីយ ទូរទស្សន៍បាយ័ន នាង ពៅ លីដា បានបន្ថែមថា ចំពោះតំណែងតួឯក ពីររឿងទៀត ដែលនាងកំពុងថតនោះ គឺប្រភេទរឿងដុំ ជាស្នាដៃនិពន្ធ របស់ផលិតកម្ម LD ។ ចំណែករឿងភាគទី២ ក្រោយថតចប់ នឹងចាក់បញ្ចាំង ក្នុងស្ថានីយទូរទស្សន៍ MyTV ។ ប៉ុន្តែយ៉ាងណា នាង មិនទាន់បញ្ជាក់ ប្រាប់ចំណងជើងនៃ រឿងទាំងពីរនេះទេ ។

តារាសម្តែង និងជាតារាម៉ូដែល សម្បុរស្រអែម កញ្ញា ពៅ លីដា ក្រោយពីចូលប្រឡូក ក្នុងមាគ៌ាសិល្បៈ អស់រយៈពេល ច្រើនឆ្នាំមកនេះ ត្រូវបានទស្សនិកជន មើលឃើញថា នាងក៏ចាប់ផ្តើមឡើងយឺអ៊ុន និងមានហាងឆេង សិល្បៈខ្ពស់មិនចាញ់ តារាស្រីល្បីៗ ឯទៀតនោះទេ។ កាលពី ថ្ងៃទី១១ ខែឧសភាឆ្នាំ ២០១៤ កន្លងទៅនេះ កញ្ញា ពៅ លីដា ទើបរៀបចំពិធី ជប់លៀង ឡើងវីឡាថ្មី សន្លាងមួយ នៅក្នុងបុរី ពិភពថ្មី ម្តុំផ្សារដីហ៊ុយ ធ្វើឲ្យមិត្តភក្តិក្នុងសង្គមសិល្បៈ កោតសរសើរ ពីភាពមានបានរបស់នាង គ្រប់ៗគ្នា ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]