ភ្នំពេញៈ បន្ទាប់ពីតារា ល្បីឈ្មោះ អ្នកនាង គង់ សុជាតិ បានសម្រេចចិត្តដឹកដៃ លោក ជា វិបុល ចូលរោងការ តាមប្រពៃណី កាលពីដើម ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅនេះ គេសង្កេតឃើញថា គូស្វាមី ភរិយាមួយគូនេះ មិនបានដឹកដៃគ្នា ទៅក្រេបច័ន្ទ ទឹកឃ្មុំ នៅក្រៅប្រទេស ដូចការប៉ងប្រាថ្នានោះទេ ដោយសារតែ ពួកគេទាំងពីរ ជាប់រវល់ខ្លាំង ជាមួយការងារ រៀងៗខ្លួន មិនអាចរក ពេលទំនេរបាន ។

ទស្សនិកជន នៅចាំបានថា ក្រោយពីតារា ប្រុសស្រីមួយគូនេះ រៀបការជាមួយគ្នារួច ពួកគេទាំងពីរនាក់ បានប្រកាស ដោយចំហរថា នឹងដឹកដៃគ្នា ចេញទៅដើរលេង បង្កើនភាពរ៉ូមែនទិក សម្រាប់សុភមង្គល គ្រួសារថ្មោងថ្មី នៅប៉ែកអឺរ៉ុប ។ ប៉ុន្តែអស់រយៈពេល ជាងកន្លះឆ្នាំហើយ តារាប្រុសស្រី មួយគូនេះ នៅតែមិនទា ន់បានដឹកដៃគ្នា ចេញទៅដើរលេង ដោយសារតែ គូស្នេហ៍មួយនេះ មានការ មមាញឹក ជាមួយការងាររៀងៗខ្លួន ។ ពេលនេះស្រាប់តែ ស្រីស្រស់ប្រុសសង្ហា គង់ សុជាតិ និង ជា វិបុល សម្រេចចិត្ត ផ្អាកការងារ ក្នុងរយៈពេលខ្លី ដឹកដៃគ្នា ចេញទៅដើរលេង នៅក្រៅប្រទេស យ៉ាងរំភើយ ។

បើតាម អ្នកនាង កាតុ និង កញ្ញា រ៉ូលីន បានបង្ហើប ជាសាធារណៈ នៅក្នុងកម្មវិធី "ពេញចិត្តអត់?" របស់ស្ថានីយ ទូរទស្សន៍ My TV កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ នេះថា "ការបាត់វត្ត មានពិធីការិនី អ្នកនាង គង់ សុជាតិ មិនឃើញបង្ហាញខ្លួន ក្នុងកម្មវិធីនោះ គឺដោយសារតែអ្នកនាង ចេញទៅដើរលេង ជាលក្ខណៈគ្រួសារ ជាមួយស្វាមី លោក ជា វិបុល និងកូនស្រី ព្រោះថា តាំងពីរៀប ការហើយ មិនបានចេញទៅ ដើរលេងនោះទេ ព្រោះរវល់ការងារ ច្រើនពេក ទើបតែពេលនេះ ក៏ផ្អាកការងារ មួយចំនួនយក ពេលដើរលេង តែម្តងទៅ " ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ