អាមេរិក៖ គ្រូបង្រៀនម្នាក់ កំពុងតែរង នូវភាពអាម៉ាស់ ដោយសារតែរូបស្រាតរបស់គាត់ ត្រូវបាន ជនមិន ស្គាល់មុខ ផ្ញើរទៅអោយ មិត្តភក្តិ និង មនុស្សដែលគាត់ ស្គាល់គ្រប់គ្នា។

បច្ចុប្បន្ន មានបទឧក្រិដ្ឋជាច្រើន បានកើតមាននៅក្នុងប្រព័ន្ធអ៊ីនធើណេត ដូចជាការគំរាមតាម រយៈការ Hack ចូលលុបឯកសារសំខាន់ៗ របស់ម្ចាស់គណនី ការធ្វើអោយគាំងនូវដំណើរការគេហទំព័រ ការលួច ចំលងទិន្ន័យ ឬប្តូរទិន្នន័យឯកសារជាដើម។

ដោយឡែកករណីម្តងនេះ គឺការ Hack ចូល Account របស់គ្រូបង្រៀន មួយរូប មានឈ្មោះថា Richard Rosa ជាគ្រូមុខវិជ្ជាវិទ្យាសាស្ត្រ នៅ វិទ្យាល័យមួយ ក្នុងទីក្រុង Pasadena រដ្ឋ California ដោយ Hacker (អ្នកលួចចូលបើកគណនីរបស់គេ) បានយករូបស្រាតរបស់គាត់ នៅ ក្នុង Email ទាំងប៉ុន្មាន ផ្ញើរទៅ Email មនុស្សគ្រប់គ្នាដែលមានឈ្មោះ នៅក្នុងបញ្ជីរាយនាម (Contact list) ទាំងអស់។


លោកគ្រូ Richard Rosa 

រូបថត selfies ស្រាតរបស់លោកគ្រូ Richard Rosa ចំនួន៤សន្លឹក បានផ្ញើរចេញទៅកាន់មនុស្សចំនួន ២៨៧ នាក់ ដោយ ចំណងជើង របស់ សារ បានសរសេរថា សូមទស្សនាដោយរីករាយ (Enjoy!)។ អ្នកទាំង ២៨៧នាក់នោះ មានដូចជា សិស្សានុសិស្ស មិត្តរួមការងារ និង មិត្តភក្តិ របស់គាត់ មួយចំនួនទៀត។ យ៉ាងណាក៏ដោយ អ្នកស៊ើបអង្កេត កំពុងតែវែកមុខ រកអ្នកដែលធ្វើរឿងដ៏អាម៉ាស់នេះ។

មកទល់នឹងពេលនេះ ទីចាត់ការរបស់សាលា ក៏បានផ្ញើរអ៊ីម៉ែលសុំទោស ទៅដល់អ្នកដែលបានទទួល សាររូបភាពស្រាតរបស់ លោកគ្រូ Richard រួចហើយដែរ សាលាក៏បានប្រាប់ឲ្យដឹងថា លោកគ្រូ នៅតែ បន្តបង្រៀននៅទីនោះ ដដែល បើទោះ បីជាលេច ចេញរឿងអាស្រូវ យ៉ាងដូចនេះក្តី។

 

ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]