ភ្នំពេញ៖ នគរបាល មូលដ្ឋានម្នាក់ ត្រូវរងរបួស បាក់ជើងម្ខាង ខណៈជិះម៉ូតូ មួយគ្រឿងម្នាក់ឯង យ៉ាងលឿន ហើយជ្រុលរេចង្កូតបុករទេះ ប្រមូលសម្រាម ដែលគេទុកស្ងៀម យ៉ាងពេញទំហឹង កាលពីវេលា ម៉ោង ២៣ និង ២០នាទី យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅមុខ មន្ទីរពេទ្យអង្គរធំ ផ្លូវកម្ពុជា ក្រោម សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។

សាក្សីដែលបាន ឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលមាន គ្រោះថ្នាក់នេះ គឺនគរបាលខាងលើ បានជិះម៉ូតូមួយ គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ធ្វើដំណើរតាម បណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅ ពីកើតទៅលិច យ៉ាងលឿន ដោយរេចុះ រេឡើងពេញផ្លូវ ទំនងជាស្រវឹង ស្រាផងនោះ លុះដល់ចំណុច កើតហេតុដោយ សារតាំងស្មារតី មិនជាប់ ទើបបណ្តោយឲ្យ រេចង្កូតម៉ូតូ ជ្រុលបុករទេះ ប្រមូលសម្រាម ពេញទំហឹងតែម្តង បណ្តាលឲ្យដួលប្រាវ បោកនឹងថ្នល់រង របួសបាក់ជើងម្ខាង បានរថយន្តសាមុយ របស់មន្ទីរពេទ្យឯកជន មកដឹកយកទៅ សង្គ្រោះភ្លាមៗ ។

សមត្ថកិច្ចមិនអាចបញ្ជាក់ ពីអត្តសញ្ញាណនគរបាល រងគ្រោះខាងលើនេះទេ ជាពិសេស ដោយក្រោយ កើតហេតុ រ៉ឺម៉កប្រមូលសម្រាម បានអូសគេចខ្លួនបាត់ ដូច្នោះ សមត្ថកិច្ចបានសម្រេច ប្រគល់ម៉ូតូទៅឲ្យ ក្រុមគ្រួសារ អូសយកទៅផ្ទះវិញភ្លាម ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]