បន្ទាយមានជ័យ៖ បុរសម្នាក់ បានចេញពី តាំងពីព្រឹក មកទិញម៉ូតូ សេ១២៥ ស៊េរីឆ្នាំ០១៤ នៅក្រុមហ៊ុន ហុងដា សាខាខេត្ត បន្ទាយមានជ័យ ជាមួយបងថ្លៃ បានបាត់ខ្លួន ស្ទើរពេញមួយថ្ងៃ ពេលរកឃើញ វង្វេងរង្វាន់ ស្មារតីបាត់ លុយអស់ ២ពាន់ដុល្លារ នៅសល់តែទូរស័ព្ទ ។

ស្រ្តីឈ្មោះ ឆម ច្រិប ដែលត្រូវ ជាប្រពន្ធ ជនរងគ្រោះ ឈ្មោះ ម៉ោល ថា អាយុ៣៥ឆ្នាំ មានទីលំនៅ ភូមិតាម៉ៅ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលកំពុងមើលថែ ប្តីក្នុងគ្លីនិច ចំរើនសុខ បានឲ្យដឹងថា ប្តីរបស់ខ្លួន បានចេញពីផ្ទះពីព្រឹក ដោយយកលុយ ចំនួន២ពាន់ដុល្លារ មកជាប់ខ្លួន ជាមួយបងថ្លៃ ឈ្មោះ ឆម លី ដើម្បីមកទិញ ម៉ូតូហុងដា C125 ស៊េរីឆ្នាំ២០១៤ ។

លុះមកដល់ សាខាក្រុមហ៊ុន ហុងដា នៅវេលាម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ដែលមានទីតាំង នៅចំណុចផ្លូវ សាមគ្គីក្នុងភូមិIII សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក៏បានមើលម៉ូតូ ត្រូវថ្លៃគ្នា ជាមួយអ្នកលក់ ក្នុងតំលៃ ១៨៦០ដុល្លារ ក៏បានទូរស័ព្ទ មកប្រាប់ប្រពន្ធពីតំលៃ និងឲ្យប្រពន្ធរក អត្តសញ្ញាណប័ណ្ណ ដើម្បីធ្វើកាតគ្រីម៉ូតូ ស្រាប់តែទូរស័ព្ទ ក៏បានដាច់ ។

ដោយឡែក បើតាមបងថ្លៃ ជនរងគ្រោះដែល មកជាមួយ និងបានរៀបរាប់ប្រាប់ ប្រពន្ធជនរងគ្រោះ និងបងថ្លៃជនរងគ្រោះ ម្នាក់ទៀតថា ពេលដែលត្រូវរូវគ្នា ហើយឲ្យខាង អ្នកលក់ម៉ូតូ ដំឡើងម៉ូតូចេញពីកេស ជនរងគ្រោះ បានប្រាប់ថា សុំទៅទិញ កាតទូរស័ព្ទព្រោះទូរស័ព្ទ អស់លុយ រួចក៏បាត់ពុំឃើញមកវិញ ទោះបីជា ចុចទូរស័ព្ទ ចូលទូរស័ព្ទ ជនរងគ្រោះ យ៉ាងណាក៏ដោយ ក៏ពុំមានអ្នកលើកនាំឲ្យ មានការឆោរឡោ ប្តឹងសមត្ថកិច្ច អោយជួយរក តែរកមិនឃើញ រហូតដល់ម៉ោង ប្រមាណជា៤ រសៀល ថ្ងៃដ៏ដែល ក៏ទូរស័ព្ទចូល ហើយជនរងគ្រោះលើក និយាយដោយពុំដឹងថា នៅទីណាក៏ អោយយកទូរស័ព្ទ អោយអ្នកដែល នៅក្បែខ្លួន និយាយគឺមានក្មេងៗ រត់លេងក៏បាន និយាយប្រាប់ថា នៅវេទិការ ខេត្តបន្ទាយមានជ័យ ។ ក្រោយពេលដឹង បងប្អូនជនរងគ្រោះ ក៏នាំជនរងគ្រោះ ទៅព្យាបាលនៅ គ្លីនិចឯកជនខាងលើ ។

ពាក់ព័ន្ធករណី ខាងលើ លោក សិទ្ធិ ឡោះ ស្នងការរង ទទួលបន្ទុក កណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាលខេត្ត បន្ទាយមានជ័យ បានអោយដឹងថា សមត្ថកិច្ច នៅពុំទាន់អាចសន្និដ្ឋាន បាននៅឡើយទេថា ករណីនេះជាករណី ចាញ់បោកគេ ឬត្រូវថ្នាំសណ្តំ របស់គេ ឬក៏យ៉ាងណានោះទេ ដែលបណ្តាលអោយ អស់លុយ២ពាន់ដុល្លារ ដែលនៅជាប់ និងខ្លួន ព្រោះថា ជនរងគ្រោះបាន មកទិញម៉ូតូ ជាមួយបងថ្លៃ និងបាននិយាយ ត្រូវរូវគ្នាជាមួយ អ្នកលក់ហើយតែបែរ ជាទៅបាត់ឈឹង៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]