ខេត្តបន្ទាយមានជ័យ ៖ ប្រភពពីមន្រ្តីទំនាក់ទំនង ព្រំដែនកម្ពុជា-ថៃ បានឲ្យដឹងថា ស្រ្តីខ្មែរជាពលករ០៤នាក់ ក្នុងចំណោម០៥នាក់ បានត្រូវជនជាតិថៃមួយក្រុម នាំពីផ្ទះសំណាក់ យកទៅចាប់រំលោភក្នុងព្រៃ កាលពីវេលាទៀបភ្លឺថ្ងៃទី២៣ កក្កដា ២០១៤ នៅក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ។

បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព បានស្រង់សំដីមន្រ្តីទំនាក់ទំនង ការពារព្រំដែនបញ្ជាក់ឲ្យដឹង នៅព្រឹកថ្ងៃទី២៤ កក្កដា ២០១៤ទៀតថា នៅពេលនេះអាជ្ញាធរខ្មែរ បាននិងកំពុងអន្តរាគមន៏ សម្របសម្រួលជាមួយអាជ្ញាធរថៃ ក្នុងការដាក់ពាក្យបណ្តឹង ទៅអគ្គកុងស៊ុលខ្មែរ ប្រចំាខេត្តស្រះកែវ ។

សេចក្តីរាយការណ៏ ក៏បានបញ្ជាក់ទៀតថា ក្នុងចំណោមជនរងគ្រោះ ទំាង០៤នាក់ មាន០២នាក់ បានវិលចូលដីខ្មែរវិញហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយថាអាជ្ញាធរថៃ ក៍បានចាប់ខ្លួនជនសង្ស័យ ក្នុងអំពើចាប់រំលោភ ស្រ្តីខ្មែរខាងលើបាន០៣នាក់ ហើយនិងកំពុងតាមប្រមាញ់ មួយចំនួនទៀត ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]