ហុងកុង៖ តារាសម្តែងស្រី វ័យក្មេង នាង Chrissie Chau និង លោក Ekin Cheng បានចាប់ដៃគ្នា សម្តែងក្នុង ឈុតងូតទឹក ក្នុងខ្សែ ភាពយន្តធំមួយ  មានចំនងជើងថា "Break Up100"។

យោងតាមគេហទំព័រ Hktopten  បានឲ្យដឹងថា ចំពោះឈុតឆាកនេះ តម្រូវឲ្យ តួសម្តែងទាំង២នាក់ ចុះទៅត្រាំទឹកត្រជាក់ ជាមួយគ្នា។ តាមសម្តី របស់ នាង Chrissie  បាននិយាយថា "កាលណា ខ្លួនរបស់យើង ទៅប៉ះ នឹងទឹកត្រជាក់ វានឹងធ្វើឲ្យ បរិយាកាសជុំវិញខ្លួន ក៏ត្រជាក់ ផងដែរ ហើយឈុតឆាក ក្នុងទឹកបែបនេះ វាក៏មិនសូវ បង្ហាញភាព រ៉ូមែនទិច ជាមួយគ្នាបាន ទាំងអស់នោះទេ។" ប៉ុន្តែ ក្នុងអំឡុងពេល ថតនោះ លោក Ekin ក៏បានផ្ទុះសំណើច យ៉ាងខ្លាំង ជាមួយនឹងខោក្នុង របស់នាង Chrissie ជា រូបតុក្តតា Kitty។

ទោះបីជាយ៉ាងណា ពួកគេទាំង២នាក់ សម្តែងបានល្អ និងមិនសូវ ទទួលការស្ទីបន្ទោស ច្រើនពីអ្នកដឹកនាំ នោះទេ។ ក្នុងនោះដែរ ខណៈ ពេលពួកគេ រង់ចាំថតនោះ ពួកគេ ក៏នាំគ្នានិយាយលេង ជាមួយគ្នាដើម្បី បង្កើនភាពកក់ក្កៅ ទៅវិញទៅមក។

យ៉ាងណាមិញ លោក Ekin   បាននិយាយលេងថា "ខ្សែភាពយន្តនេះ គួរតែប្តូរឈ្មោះមកដាក់ ថា Bathing100 វិញ ពីព្រោះ ខ្ញុំមិនដែល ឃើញ រឿងណា ដែលតម្រូវឲ្យ ខ្ញុំចុះងូតទឹករហូត អញ្ចឹងនោះទេ។"

រីឯនាង Chrissie ក៏បាននិយាយប្រាប់ ព័ត៌មានដែរថា "នាងមិនយល់ថាហេតុអ្វី គ្រប់ពេលនាង ថតឈុតក្នុងទឹក គឺត្រូវប៉ះនឹង ថ្ងៃត្រជាក់ រហូតអញ្ចឹង៕"  





ទស្សនាឈុតខ្លីនៃសាច់រឿងនេះទាំងអស់គ្នា៖


ប្រភព Loliipop
ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]