សហរដ្ឋអាមេរិក៖ តើអ្នកចង់មានម៉ូតសក់ ដូចទៅនឹងមុខ មនុស្សល្បីដែរឬទេ? អ្នកនឹងមានការ ភ្ញាក់ផ្អើល និងកោតសរសើរ ជាមួយនឹង ស្នាដៃ ដ៏អស្ចារ្យ របស់បុរស ដែលជា ជាងកាត់សក់មួយរូប ដោយគាត់អាច ច្នៃម៉ូតសក់ចេញជា មុខតារាល្បីៗ បានដូចបេះបិទ។

បុរសម្នាក់ ឈ្មោះថា Rob Ferrel  បានបើកហាង កាត់សក់មួយ ក្នុងទីក្រុង San Antonio រដ្ឋតិចសាស់ សហរដ្ឋអាមេរិក មានសមត្ថភាព អស្ចារ្យ ដោយគាត់អាច កាត់សក់ ចេញជារូប មនុស្ស និង តុក្កតា ដូចរូបពិតយ៉ាងខ្លាំង ដោយប្រើតែ កន្ត្រៃមួយគូ ឡាមកោរសក់មួយ និង ខ្មៅដៃគូរ ភ្នែកមួយចំនួន។

ក្នុងនោះដែរ គាត់អាចកាត់ ចេញជារូបរាង តុក្កតា មនុស្សពីងពាង កីឡាករ បាល់ទាត់ កីឡាករប្រដាល់ តារាសិល្បៈ និង មនុស្សជា ច្រើនទៀត ដោយគ្រាន់តែ មើលរូបទាំងនោះ៕

ចង់ដឹងថា គាត់មានសមត្ថភាព ខ្លាំងពូកែយ៉ាងណា សូមទស្សនា រូបភាព និងវីដេអូទាំងអស់គ្នា៖

តើអ្នកយល់យ៉ាងណាដែរ?

ប្រភព បរទេស

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]