បរទេស៖ សង្រ្គាមលោក លើកទី១ បានរលត់បាត់ អស់រយៈពេល ជាង១០០ឆ្នាំ ហើយវាក៏ បានក្លាយទៅជា ប្រវត្តិសាស្ត្រមួយដែល មនុស្សជុំវិញ ពិភពលោក បានដឹងសឹងតែ គ្រប់ៗគ្នាព្រោះថា ពិភពលោកទាំងមូល ទទួលរងភាព សោកសៅ, ទុក្ខលំបាកដោយសារ តែសង្រ្គាមនេះ មិនតិចនោះទេ។



លើសពីនេះទៀត ប្រិយមិត្តធ្លាប់ តែឃើញរូបថត ដែលបង្ហាញពី ទិដ្ឋភាពនានា ក្នុងសម័យសង្រ្គាម លោកលើកទី១ ជាលក្ខណៈព្រាលៗ មើលមិនសូវច្បាស់ និងមានតែ ពណ៌សនិងខ្មៅ ប៉ុន្តែពេលនេះ អ្នកនឹងបាន ឃើញរូបថតទាំងនោះ ជាលក្ខណៈច្បាស់ល្អ និងមានពណ៌ធម្មជាតិ ទៀតផង។

យោងទៅតាម របាយការណ៍ បានបញ្ជាក់ថា រូបថតដែលមាន ពណ៌ច្បាស់ល្អ បែបនេះត្រូវបាន កែច្នៃឡើងដោយ អ្នកជំនាញថតរូប ជនជាតិអង់គ្លេស ម្នាក់ឈ្មោះថា Frank Augrandjean ដោយការប្រើ បច្ចេកទេសដ៏ខ្ពស់ របស់គាត់ក្នុង ការបញ្ចូលពណ៌ក៏ ដូចជាកែប្រែ រូបថតក្នុងសម័យ សង្រ្គាមនោះ ឲ្យច្បាស់ល្អ ជាងមុន។



រូបថតដែល ត្រូវបានយក មកកែច្នៃទាំងនោះ ភាគច្រើនបាន បង្ហាញពី សកម្មភាពរបស់ ទាហាននៃប្រទេស ផ្សេងៗទាំងមុន និងក្រោយពេល ប្រយុទ្ធបង្ហូរឈាម ក្នុងសម័យនោះ៕







តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]