អឺរ៉ុប៖ វីដេអូឃ្លីបមួយបាន បង្ហាញពី ស្រ្តីជាអ្នកក្រឡុកស្រាម្នាក់ ដែលខណៈពេល ក្រឡុកស្រាមួយប្រភេទ ឲ្យ បុរសជាភ្ញៀវ បែរជានាង ធ្វើឲ្យភ្លើងឆាបឆេះលើ មុខបុរសនោះ ធ្វើឲ្យមានការភ្ញាក់ផ្អើល ពេញក្នុងបារ។

គួរបញ្ជាក់ដែរថា  វីដេអូឃ្លីបមួយនេះ បានបង្ហោះចូលក្នុង វេបសាយ ឡាយលីក ដែលបានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងក្នុងបារមួយកន្លែង ក្នុងប្រទេស លីទុយអានី នៃទ្វីបអឺរ៉ុប។

ចំពោះហេតុការណ៍នេះបានកើតឡើង ខណៈពេលដែល ស្រ្តីជាអ្នកក្រឡុកស្រាម្នាក់ បានកំពុងតែ លាយស្រាក្រឡុកមួយប្រភេទ មានឈ្មោះថា “Flaming Lamborghini” ដើម្បីឲ្យភ្ញៀវ ដែលកំពុងអង្គុយ រង់ចាំពិសា ស្រាក្រឡុករបស់នាង។ ប៉ុន្តែដោយសារ  ស្រ្តីនេះមិនបានប្រុងប្រយ័ត្ន បានធ្វើឲ្យភ្លើង ឆាបឆេះចេញពីស្រាក្រឡុកនោះ នាំឲ្យឆេះលើ មុខបុរសជាភ្ញៀវភ្លាមៗ តែម្តង នាំឲ្យមានការភ្ញាក់ផ្អើលនិង មានការជួយ ពន្លត់ពីភ្ញៀវដទៃ ទៀតភ្លាមៗផងដែរ។

យ៉ាងណាមិញ ដោយសារតែ បុគ្គលិកនៅទីនោះ មិនបានលាងរបួសភ្លាមៗនោះ បានបណ្តាលឲ្យមុខបុរសនោះ ក្លាយជារលាក និង របួសធ្ងន់ធ្ងរ ក្រោយពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យរួចមក៕  

សូមមកទស្សនាវីដេអូខាងក្រោមនេះ ៖

ប្រភព៖ ឡាយលី
ដោយ៖  ទីន
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]