អូស្ត្រាលី៖ លោកស្រី Adriana Bertini ជាអ្នករចនាម៉ូត និងជាសកម្មជន ក្នុងកិច្ចការសង្គមដ៏ល្បីឈ្មោះ បានបង្កើត នូវគំនិតច្នៃប្រឌិតថ្មីមួយ គឺការ ច្នៃ សំលៀកបំពាក់ ដោយធ្វើពីស្រោមអនាម័យ ទាំងស្រុង នៅក្នុងសិក្ខាសាលា ស្តីពី ជំងឺអេដស៍ ក្រោមប្រធានបទ ការយល់ដឹងពីសុវត្ថិភាព ផ្លូវភេទ នៅទីក្រុង Melbourne។

ក្នុងកម្មវិធីនោះផងដែរ លោកស្រី Adriana Bertini ជនជាតិប្រស៊ីលដែលជាអ្នករចនាម៉ូតមានរហស្សនាម ថា "artvist" (មកពីពាក្យ Artist + Activist = Artvist) មិនត្រឹមតែ ដាក់បង្ហាញ ពីសំលៀកបំពាក់ដែល ធ្វើពីស្រោមអនាម័យ តែមួយមុខទេ តែថែមទាំងមាន ការរៀបចំការដើរ បង្ហាញម៉ូតថែមទៀតផង។


លោកស្រី Adriana Bertini ជាអ្នករចនាម៉ូតសំលៀកបំពាក់ដែលធ្វើពីស្រោមអនាម័យ

សំលៀកបំពាក់ ដែលដាក់បង្ហាញ ក្នុងកម្មវិធីខាងលើ ត្រូវបានគេច្នៃម៉ូតប្លែកៗ ដែលផលិតពីស្រោម អនាម័យច្រើនប្រភេទ មានពណ៌ខុសៗ គ្នា ដែលញ៉ាំងអោយ ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ មានការចាប់អារម្មណ៍ខ្លាំង។

លោកស្រី Adriana Bertini បានប្រើប្រាស់ការទូន្មាន ពីបញ្ហាសុខភាពផ្លូវភេទ អោយរួមបញ្ចូលគ្នា ជាមួយ នឹងសិល្បៈដែលវាជាសារមួយ យ៉ាងសំខាន់ អាចអោយគេយល់បាន ពីគោលបំណងរបស់សិក្ខាសាលា នោះ។គាត់គឺជាអ្នករៀបចំកម្មវិធីទាំងមូល ហើយក៏ជាអ្នកបង្រៀន ដល់ ក្រុមការងារ ដទៃទៀតពីរបៀប នៃការ ដេរ កាត់ និងលាបពណ៌ស្រោមអនាម័យ ដើម្បីធ្វើជាសំលៀកបំពាក់ផងដែរ៕


សំលៀកបំពាក់ដែលច្នៃពីស្រោមអនាម័យ


ការដើរបង្ហាញម៉ូតសំលៀកបំពាក់ដែលធ្វើពីស្រោមអនាម័យ

 

ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]