ឥណ្ឌា៖ ក្មេងប្រុសជំទង់ម្នាក់ មានជំងឺកម្រ នឹងជួបប្រទះ មានធ្មេញ ដល់ទៅជាង ២៣២ នៅក្នងអញ្ចាញ តែសំណាង ល្អក្រុមគ្រូពេទ្យ ប្រទេសឥណ្ឌា បានធ្វើការវះកាត់ យកធ្មេញចេញ បានជោគជ័យ ដោយចំណាយពេល ជាច្រើនម៉ោង។

ក្មេងប្រុសជំទង់ ម្នាក់ឈ្មោះ Ashik Gavai អាយុ១៧ឆ្នាំ រស់នៅប្រទេស ឥណ្ឌា បានរងនូវការឈឺ ចាប់អស់រយៈពេល ១៨ខែមក ហើយ ដោយសារតែ មានជំងឺចម្លែក និងកម្រ ដោយរូបគេ មានធ្មេញដល់ទៅ ២៣២គ្រាប់ តាមជើងធ្មេញតែមួយ និង ធ្វើឲ្យថ្គាមហើមធំ។

យ៉ាងណាមិញ កាលពីថ្ងៃ ច័ន្ទមុននេះ Ashik បានឆ្លងកាត់ការ វះកាត់ដ៏លំបាកមួយ ដែលត្រូវចំនាយពេល អស់ជាង ៧ម៉ោង ដោយគ្រូពេទ្យ ជំនាញ និង ជំនួយការ គ្រូពេទ្យ ៤នាក់នៅ ឯមន្ទីរពេទ្យ JJ ក្នុងទីក្រុង Mumbai ប្រទេស ឥណ្ឌា។ ដំបូងឡើយ គ្រូពេទ្យមាន ការលំបាកនិងមិន អាចដកធ្មេញទាំង នោះចេញមកបានឡើយ តែគ្រូពេទ្យ បានប្រើប្រាស់ ញញួរ និងដែកដាប់ ដើម្បីដកយក ធ្មេញទាំងនោះចេញមក ទាល់តែបាន។

ក្នុងការវះកាត់ បានយកចេញនូវ ធ្មេញជាច្រើន ដែលមានរូបរាង ដូចជាគុជខ្យង ដែលសរុបមាន ចំនួន ២៣២ ធ្មេញ។ ពេលនេះ Ashik មានធ្មេញ ២៨ ដូចធម្មតា វិញតែក៏មិន ទាន់ជាសះស្បើយ នៅឡើយនោះទេ បន្ទាប់ពីការវះកាត់ រួចមក៕


ប្រភព asiantown

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]