តៃវ៉ាន់៖ ក្រុមហ៊ុនអាកាសចរណ៍ TransAsia ដែលជាជើងហោះហើរ ក្នុងស្រុក បានដឹកអ្នកដំណើរ ពី  Kaohsiung ទៅកាន់ប្រជុំកោះ Penghu នៃតៃវ៉ាន់ នេះបាន ធ្លាក់ នៅ ឯអាកាសយាន្ដដ្ឋាន Magong កាលពីម្សិលមិញ។

នៅក្នុងនោះ ចំនួននៃអ្នកស្លាប់ ក្នុងឧប្បត្តិហេតុនេះ គឺមាន ៤៨នាក់ និង អ្នកដទៃទៀត ត្រូវបានបញ្ជូន ទៅកាន់ មន្ទីរពេទ្យ បន្ទាប់ពីទទួលរងរបួសនិង រលាកដោយសារ តែហេតុការណ៍មួយនេះ។ យោងទៅតាម សារព័ត៌មាន ក្នុងស្រុក បានរាយការណ៍ថា យន្ដហោះមួយគ្រឿងនេះ បានប្រញាប់ ប្រញាល ធ្វើការចុះចត ដោយសារតែ មានការវាយ ប្រហារពី ព្យុះទីហ្វុង ដែលយន្ដហោះបាន ធ្លាក់ពីលើមេឃ និងមកបុកនឹង ផ្ទះអ្នកភូមិ នៅខាងក្រោម នៅឯភាគ ខាងលិចឆ្នេរ ដែលមានចំងាយ ១គ.ម ពីផ្លូវចុះយន្ដហោះនៃ អាកាសយាន្ដដ្ឋានខាងលើ។

គួរបញ្ជាក់ថា ជើងហោះហើរនេះ បានដឹកមនុស្សចំនួន ៥៨នាក់ ដែលបានធ្លាក់ មកបុកពេញមួយទំហឹង នៃភូមិ Huxi នៅលើកោះ Penghu ដែលបានបង្កឲ្យ មានការឆាបឆេះយ៉ាង សន្ធោរសន្ធៅ និងយ៉ាងហោចណាស់ មានផ្ទះអ្នកភូមិចំនួន ២ ត្រូវបានឆេះ យោងទៅតាមសម្ដីរបស់ លោក Yeh Kuang-shih ដែលជារដ្ឋមន្ដ្រី ក្រសួងគមនាគមន៍ និងដឹកជញ្ជូន។ ជាមួយគ្នានោះ បានបន្ថែមឲ្យដឹងថា មានអ្នកដំណើរ ៥៤នាក់ បូករួមនឹង កូនក្មេង ៤នាក់ និង ៤នាក់ទៀត ជាសមាជិកនាវិក នៃយន្ដហោះនេះ ខណៈ ក្នុងចំណោមអ្នកដំណើរ ទាំងនោះ មាន២នាក់ ជាជនជាតិបារាំង ត្រូវបានរដ្ឋមន្ដ្រីនៃ ក្រសួងគមនាគមន៍ និងដឹកជញ្ជូន បានអះអាងថា ពិតជាមានមែន។

គួរបញ្ជាក់ថា មាន កងពលទាហានជាង ២០០នាក់, អ្នកពន្លត់អគ្គិភ័យ និងប៉ូលីស បានប្រញាប់ប្រញាល ចូលទៅសង្គ្រោះ ដែលនាពេលនោះ មានរថយន្ដសង្គ្រោះបន្ទាន់ រួមនឹង រថយន្ដរបស់ទាហាន បាននាំគ្នា ដឹកអ្នករងរបួស ទៅកាន់ មន្ទីរនៅក្នុងតំបន់ ខណៈពេលដែលមាន ទាហានផ្សេងៗទៀត ឈរជើងនៅកន្លែងកើត ហេតុ ដើម្បីធ្វើការ សង្គ្រោះ និងរុករក អ្នកដែលនៅមានជីវិត។

យ៉ាងណាមិញ កោះ Penghu គឺជាខ្សែសង្វាក់នៃ ប្រជុំកោះ ដែលមានប្រជាជនរស់នៅ តិចតួច និងជាច្រកសមុទ្ររបស់ តៃវ៉ាន់ ដែលជាផ្លូវពាក់កណ្ដាលរវាង ចិនដីគោក និងតៃវ៉ាន់។ តាមការផ្សាយផ្ទាល់ នៃគ្រោះថ្នាក់នេះ ពីស្ថានីយ៍ទូរទស្សន៍ គេប្រទះឃើញ ប្រធានអ្នកគ្រប់គ្រង នៃក្រុមហ៊ុនអាកាសចរណ៍ TransAsia គឺលោក Chooi Yee-choong បានធ្វើការអោន ២ដង ដើម្បីសម្ដែងពីទុក្ខក្រៀមក្រំ។ សម្រាប់ ក្រុមហ៊ុនអាកាសចរណ៍ TransAsia នេះដែរ បានរៀបចំគម្រោង ក្នុងការសងជាប្រាក់សំណង ទៅកាន់ ក្រុមគ្រួសារនិមួយៗ ដែលបានបាត់បង់ សមាជិក ជាមួយនឹង ទឹកប្រាក់ ១លាន តៃវ៉ាន់ ឬ ជាង ៣០,០០០ ដុល្លារអាមេរិក និងអ្នករងរបួស គឺ ២០០,០០០ សែនប្រាក់តៃវ៉ាន់ ឬ ជាង ៦,០០០ ដុល្លារអាមេរិក។


សម្រាប់ព័ត៌មាន បន្ថែម បានឲ្យដឹងទៀតថា សមាជិក ៦នាក់ នៃក្រុមគ្រួសារមួយ បានស្លាប់ទាំងអស់គ្នា នៅក្នុងឧប្បត្ដិហេតុនេះ។

នៅក្នុងនោះ ប្រអប់ខ្មៅមួយ ក្នុងចំណោម២នោះ ត្រូវបានគេរកឃើញ ខណៈពេលដែល គេទាន់ដឹងច្បាស់ថា ប្រអប់ពីនោះ តើមួយណា ដែលបានកត់ទុក នៅក្នុងអំឡុងពេលដែល មានហេតុការណ៍គ្រោះថ្នាក់នេះនោះទេ។

តាមសម្ដីអ្នកភូមិម្នាក់ បានឲ្យដឹងថា គាត់មានភាពតក់ស្លុតយ៉ាងខ្លាំង នៅពេលដែលឃើញយន្ដហោះ មកបុកផ្ទះដែលនៅ ជាប់គាត់ និងនាពេលនោះ គាត់បានឃើញ មនុស្សវារចេញ ពីក្នុងយន្ដហោះ រួចគាត់ ក៏ចូលទៅជួយ និងយកមកផ្ទះគាត់ ដើម្បីរងចាំជំនួយ។

រូបភាពស្ដ្រីម្នាក់ ទ្រហ៊ោយំ នៅក្នុងអាកាសយាន្ដដ្ឋាន ខណៈពេលដែល មានបងប្អូនស្លាប់ ក្នុងឧប្បត្ដិហេតុនេះ



ព័ត៌មានលម្អិតបន្ថែម នឹងមានចុះផ្សាយ ជាបន្តបន្ទាប់...

ប្រភពពី សៀងហៃ , នីឌេលី និង សោតឆាយណាម៉នីងផុស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]