រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានប្រជាពលរដ្ឋ ចាប់បាន និងព្រួយគ្នាវ៉ៃ ម្នាក់មួយដៃ ម្នាក់មួយជើង ឡើងទក់សាច់ បន្ទាប់ពីធ្វើ សកម្មភាព ដកកាំភ្លើង ភ្ជង់ប្លន់យក ម៉ូតូស្គុបពី និងគ្រឿងអលង្កការ ពីនារីពីរនាក់ មិនបានសម្រេច ចំណែកជន សង្ស័យម្នាក់ទៀត បានរត់គេចខ្លួន បាត់ស្រមោល ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលា ម៉ោង ១១ និង១០នាទីយប់ ថ្ងៃទី ២៣ កក្កដា ២០១៤ នៅចំណុចមុខផ្ទះឋជនរងគ្រោះ តាមផ្លូវលេខ៧០ ស្ថិតក្នុងសង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ប្រភព័ត៌មានពី កន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេល កើតហេតុ នារីរងគ្រោះ២នាក់ បានជិះម៉ូតូ ម៉ាកស្គុបពី មកពីដើរលេង ដោយធ្វើដំណើរ ត្រឡប់មកផ្ទះវិញ តាមផ្លូវលេខ៧០ ស្រាប់តែមកដល់ ផ្លូវចូលមុខផ្ទះ ក៏មានជនសង្ស័យ ពីរនាក់ ជិះម៉ូតូ ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៤ មួយគ្រឿង បានឈប់ម៉ូតូ ចុះមកធ្វើសកម្មភាព ប្លន់ជនរងគ្រោះ ដោយជនសង្ស័យ បានដកកាំភ្លើង ភ្ជង់ជនរងគ្រោះ និងបាញ់ឡើង លើមេឃ ដើម្បីគំរាម នារីរងគ្រោះ ឱ្យប្រគល់ម៉ូតូ និងគ្រឿងអាលង្កការ មកឱ្យខ្លួន ប៉ុន្តែនារីរងគ្រោះ ទាំង២នាក់ មិនព្រមឱ្យ ក៏មានការ ប្រតាយប្រតប់គ្នា បង្កការភ្ញាក់ផ្អើល ដល់ប្រជាបលរដ្ឋ មកជួយអន្តរាគនម៍ ព័ទ្ធចាប់បាន ជនសង្ស័យ រួចនាំគ្នាស្វាគមន៍ ម្នាក់មួយដៃ ម្នាក់មួយជើង ឡើងទក់សាច់តែម្តង ចំណែកជន សង្ស័យម្នាក់ បានរត់គេចខ្លួន ដោយសុវត្តិភាព៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]