រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត ឡិចស៊ីស៤៧០ ចេញពី ខារ៉ាអូរខេហ្សូល បានមកឈ្លោះ ប្រកែកគ្នាជាមួយ បុរសម្នាក់ទៀត ដោយចោទថា បានចតរថយន្ត កាក់ផ្លូវរថយន្តខ្លួន ក្នុងបំណងមិនល្អ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលា ម៉ោង១០ និង៥០នាទី យប់ថ្ងៃទី ២៣ កក្កដា ២០១៤ នៅមុខផ្ទះ លេខT23 តាមបណ្តោយ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេល កើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត ឡិចស៊ីស ៤៧០មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-0099 ដោយធ្វើដំណើរ ចេញពីហាង ខារ៉ាអូរខេហ្សូល នៅពេលមកដល់ ចំណុចកើតហេតុ ក៍ជួបនឹង បុរសម្នាក់ កំពុងចតរថយន្ត តូយ៉ូតា មួយបាំងកន្លះ ចាំប្រពន្ធ យកអាយផេត មកឱ្យ ស្រាប់តែពេលនោះ ធ្វើឱ្យអ្នកបើកបរ រថយន្តឡិចស៊ីស បានចុះមកពី លើរថយន្ត ដោយមានកាន់ ដំបង៣កំណាត់ ផងនោះ បានធ្វើការ ស្តីបន្ទោស ទៅបុរសម្ចាស់ រថយន្តតូយ៉ូតា ថាបានយក រថយន្តឃាត់ផ្លូវ រថយន្តរបស់គាត់ ក្នុងបំណងមិនល្អ ពីព្រោះក្នុងរថយន្ត របស់គាត់ គឺមានដឹក លុយសុទ្ធ ២៧០លានរៀល។ បន្ទាប់ពីឈ្លោះ ប្រកែកគ្នា អស់មួយសន្ទុះ បុរសបើករថយន្ត ឡិចស៊ីស បានបើករថយន្ត ចូលទៅក្នុង ខារ៉ាអូរខេហ្សូលវិញ ហើយមួយសន្ទុះ ក្រោយមក បុរសខាងលើ បានបើករថយន្ត ចេញពីហាង ខារ៉ាអូរខេហ្សូល ម្តងទៀត ក៏ត្រូវសមត្ថកិច្ច ឃាត់រថយន្ត ដើម្បីធ្វើការ សម្រួលគ្នា ជាមួយបុរសម្ចាស់ រថយន្តតូយ៉ូតា ដោយបុរស បើករថយន្ត ឡិចស៊ីស ធ្វើការសុុំទោស ម្ចាស់រថយន្ត តូយ៉ូតាដែលខ្លួន បានចោទប្រកាន់ ។

ប្រជាពលរដ្ឋ ដែលនៅកន្លែង កើតហេតុ មានការហួសចិត្ត គ្រប់គ្នា និងបាននិយាយ ដូចគ្នាថា ខ្លួនឯងមានលុយ ច្រើនក្នុងរថយន្ តទំនងជា ខ្លាចចោរប្លន់ បានជាឃើញ គេចតរថយន្ត នៅមុខផ្ទះគេសោះ ក៏មករឿងគេដែរ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]