ភ្នំពេញ : រថយន្តហ៊ីយ៉ាន់ដាយ ដឹកអេតចាយមួយគ្រឿង បានក្រឡាប់កណ្តាលផ្លូវ នៅមុខរោងចក្រប៊ើរី នៅវេលាម៉ោង ៦និង៥០នាទី ព្រលប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៤នេះ នៅខាងមុខ រោងចក្រប៊ើរី ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កិនសង្កត់ កម្មការិនី រោងចក្រ សង្ស័យមានស្លាប់ និងរបួស ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានអោយដឹងថា ពិតជាមាន ករណីនេះ មែនដែលរថយន្តដឹក អេតចាយ មួយគ្រឿងក្រឡាប់ មុខរោង ចក្រប៊ើរី ប៉ុន្តែមិនដឹងថា សង្កត់លើ មនុស្ស មានស្លាប់ និងរបួសនោះទេ ដោយសារតែ កម្លាំងនគរបាល របស់លោក បានចុះទៅ ជួយអន្តរាគមន៍ តាមរយ:ការ យករថយន្តស្ទូច រថយន្តដឹក អេតចាយនេះ ។

សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា រថយន្តដឹក អេតចាយមួយគ្រឿង ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 3A-1761 បានក្រឡាប់សង្កត់ កម្មការិនី២នាក់ បណ្តាលឲ្យបាក់ជើង ហើយសង្ស័យមាន ជនរងគ្រោះ ៣នាក់ទៀត នៅពីក្រោមរថយន្តផងដែរ ។

យ៉ាងណាក៏ដោយកម្លាំងសមត្ថកិច្ចកំពុងចុះ ជួយអន្តរាគមន៍ករណីនេះហើយ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]