រាជធានីភ្នំពេញ ៖ ជនបរទេសម្នាក់បានស្លាប់ បាត់បង់អាយុជីវិតបន្ទាប់ពី ជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបើកគេច ម៉ូតូមួយគ្រឿង ជ្រុលទៅបុកបង្គោល ភ្លើងបាក់រាបដល់ដី រួចជ្រុលទៅបុក របងសាលា តិចណូ ហើយរថយន្ត មិនទាន់អស់ល្បឿន ក៏បានជ្រុលចង្កូត ធ្លាក់ផ្លូវបណ្តាល ឱ្យរថយន្តបោកផ្ទប់ នឹងដើមគ្រាប់បែក ក្រឡាប់កៀបអ្នក បើកបរស្លាប់ក្នុង រថយន្តតែម្តង។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង ៣និង ២០នាទីទៀបភ្លឺ ថ្ងៃទី ២៤ កក្កដា ២០១៤នៅចំណុចមុខ មន្ទីរពេទ្យកុមារជាតិ ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពពីកន្លែងកើត ហេតុបានឱ្យដឹងថា នៅមុនពេលកើត ហេតុគេឃើញបុរស បរទេសម្នាក់បាន បើករថយន្ត ម៉ាកហាយ ឡែនឌ័រមួយគ្រឿង ពណ៌ស្ករ ដោយធ្វើ ដំណើរយ៉ាង លឿនតាមមហា វិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើត មកលិច មកដល់ចំណុច មន្ទីរពេទ្យកុមារជាតិ រថយន្តបានបើក គេចម៉ូតូមួយគ្រឿង ហើយបាន ជ្រុលចង្កូត ទៅបុកបង្គោលភ្លើង មួយដើមបាក់ រាបដល់ដី រួចក៏បានជ្រុល ទៅបុករបងសាលាតិចណូ រថយន្តមិនទាន់អស់ ល្បឿនក៏បាន ជ្រុលចង្កូត ធ្លាក់ផ្លូវទៅបុក ផ្ទប់និងដើម គ្រាប់បែកបណ្តាល ឱ្យក្រឡាប់ រថយន្តកៀបអ្នក បើកស្លាប់ក្នុងរថយន្ត នៅនឹងកន្លែងកើត ហេតុតែម្តង ។


ជនបរទេសម្នាក់ស្លាប់កៀបក្នុងរថយន្ដ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]