UPDATE ព័ត៌មានមុន ...

តៃវ៉ាន់៖ ប្រភពព័ត៌មានពីបរទេស បានរាយការណ៍ ឲ្យដឹងបន្ថែមទៀតមកថា អ្នកដែលនៅ រស់រានមានជីវិត នៅក្នុងឧប្បទ្ទវហេតុ ធ្លាក់យន្តហោះនេះ បានប្រាប់ថា យន្តហោះបានផ្ទុះឆេះ នៅលើអាកាស រួចទៅហើយ មុនពេល ធ្លាក់មកដល់ដី។

បងប្អូនសាច់ញាតិ ជនរងគ្រោះ កំពុងតែស្ថិតនៅ ចាំទទួលដំណឹង នៅឯអាកាសយានដ្ឋាន Kaohsiung ។

អ្នកដំណើរ ជនជាតិ បារាំង ២នាក់ បានស្លាប់ នៅក្នុងឧប្បទ្ទវហេតុ  ធ្លាក់យន្តហោះនេះ។

ប្រជាពលរដ្ឋរស់នៅក្នុង តំបន់នោះ មិនត្រូវបានរាយការណ៍ ឲ្យដឹងថា មាននរណាម្នាក់ រងគ្រោះថ្នាក់នោះទេ។

ក្រុមជួយសង្គ្រោះ ប្រើប្រាស់ ឧបករណ៍ធ្ងន់ៗ ដើម្បីហែកបំណែក យន្តហោះនោះ ចូលទៅរកមើល ជនរងគ្រោះ។

តាមរយៈវីដេអូឃ្លីប បង្ហាញឲ្យឃើញ នូវការខិតខំប្រឹងប្រែង របស់ក្រុមជួយសង្គ្រោះ នៅកន្លែង ធ្លាក់យន្តហោះ ដែលស្ថិតនៅក្នុងតំបន់ទីប្រជុំជន ហើយពួកគេ បានប្រើប្រាស់ទឹក បាញ់ពន្លត់ភ្លើង ដើម្បីធ្វើយ៉ាងណាអាចចូលទៅខាងក្នុង យន្តហោះបាន។ រីឯប្រអប់ខ្មៅ ក៏ត្រូវបានរកឃើញ ហើយផងដែរ។ សូមទស្សនាវីដេអូឃ្លីបខាងក្រោម៖








ប្រភព៖ ChannelNewsAsia

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]