តៃវ៉ាន់៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៏ TransAsia បានធ្លាក់ ខណៈព្យាយាម ធ្វើការចុះចតបន្ទាន់ នៅលើកោះ Penghu Island បណ្តាលឲ្យអ្នកដំណើរ ចំនួន៥១នាក់ បានស្លាប់បាត់បង់ជីវិត និង៧នាក់ផ្សេងទៀត រងរបួស។

បើយោងតាមរបាយការណ៏ពី រដ្ឋបាលអាកាសចរណ៏ស៊ីវិល បានឲ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៏ TransAsia នោះ បានធ្លាក់ នៅវេលាម៉ោង៧យប់ ថ្ងៃពុធ ទី២៣ ខែកក្កដានេះ ដោយផ្ទុកអ្នកដំណើរ ចំនួន៥៤នាក់ និងក្រុមការងារ ចំនួន៤នាក់។

គួរបញ្ជាក់ផងដែរថា យន្តហោះមួយគ្រឿងនេះ បានចេញដំណើរពីទីក្រុង Koasiung ហើយបានធ្លាក់ បន្ទាប់ពីព្យាយាមចុះចតបន្ទាន់ នៅក្នុងទីក្រុង Magong លើកោះ Penghu, តៃវ៉ាន់៕

ខ្មែរឡូត នឹងចុះផ្សាយព័ត៌មាននេះបន្តទៀត នៅថ្ងៃស្អែក...

ប្រភព ៖ CBC

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]