ចិន៖ វាពិតជាគួរឲ្យ អាសូរណាស់ ដែលម្តាយម្នាក់សុខចិត្ត អោបកូន ចុះទឹកទន្លេ ប៉ុនប៉ងសម្លាប់ខ្លូន ទាំងម្តាយ ទាំងកូន ដោយសារតែ នាងគ្មានជំរើស ប៉ុន្តែសំណាងល្អ ត្រូវបានអ្នកឆ្លងកាត់ ជួយឃាត់ទាន់ពេលវេលា។

ស្រ្តីរូបនេះមានឈ្មោះ Wei Chung អាយុ ៣២ ឆ្នាំ បានដើរចុះទឹកទន្លេ បម្រុងនឹងសម្លាប់ខ្លួន ជាមួយនឹងទារកជាកូន មានភាពពិការ ប៉ុន្តែ ដោយសារជីវិតថ្លៃ អ្នកដើរឆ្លងកាត់ដងទន្លេនោះឃើញទាន់ ក៏បាននាំគ្នា ចូលទៅទាញគាត់ និង កូនមកច្រាំងវិញ បានសំរេច ។.

ស្រ្តីរូបនេះ បានប្រាប់សារព័ត៌មាន ដោយអ៊ូលដើម.ក ថា នៅពេលពីរឆ្នាំដំបូង ជីវិតរបស់គាត់ គឺមានសុភមង្គលណាស់ ហើយជាពិសេសទៀតនោះ គឺនៅពេលដែល ប្តីរបសគាត់ ឈ្មោះ Peng បានដឹងថាគាត់មានផ្ទៃពោះ។ ប៉ុន្តែអ្វីៗ ត្រូវបានផ្លាស់ប្តូរទាំងស្រុង បន្ទាប់ពីកូនស្រីដ៏កំសត់របស់គាត់ បានចាប់កំណើត រួចមក ស្រាប់តែមានជំងឺមិនគ្រប់ទឹក មិនតែប៉ុណ្ណោះទេថែមទាំង មានជំងឺបេះដូងទៀត ធ្វើឲ្យអ្នកស្រី មានការព្រួយបារម្ភជាខ្លាំង ព្រោះនាងនឹងមិនអាច មានជីវិតរស់នៅបានយូរឡើយ។

អ្វីដែលធ្វើឲ្យអ្នកស្រី អស់សង្ឈឹមមួយកម្រិតទៀតនោះ គឺនៅពេលដែលគាត់យក ទារកដ៏កំសត់ម្នាក់នេះ ទៅមន្ទីរពេទ្យដើម្បីធ្វើការព្យាបាល គ្មានក្រុមគ្រូពេទ្យណា អាចជួយជីវិត កូនអ្នកស្រីបានឡើយ។ ក្រៅពីមានទុក្ខ រឿងជំងឺកូនហើយ ប្តីជិតដាច់ មិនអាល័យប្រពន្ធកូនកំសត់ បានវេចបង្វេច ទាំងយប់ និង មិននិយាយអ្វីមួយម៉ាត់។ ក្រោយមកដោយសារតែ អ្នកស្រីគ្មានប្រាក់ចំនួល គាត់ក៏បានក្លាយជាមនុស្សអត់ផ្ទះនៅ។ដោយសារតែ ដើរដល់ផ្លូវទាល់ច្រក ផ្ទះក៏គ្មាននៅ ប្តីក៏ចាកចោល ហើយចំពោះមុខ គឺកូនដែលកំពុងមានជំងឺ ធ្វើឲ្យគាត់គិតអ្វីមិនយល់ ទើបដាច់ចិត្ត ដើរចុះទឹក សម្លាប់ខ្លួនបែបនេះ។

យ៉ាងណាមិញ បន្ទាប់ពីហេតុការណ៍នេះ បានកើតឡើង គាត់និងកូនស្រី ត្រូវបានផ្តល់ ក្តីសង្ឈឹមថ្មី ដោយនៅពេលនេះ គាត់ត្រូវបាន ផ្តល់កន្លែងស្នាក់នៅសមរម្យ និង ការព្យាបាលជំងឺកូនស្រី ផងដែរ៕

ខាងក្រោមគឺជាសកម្មភាពអ្នកដំនើរ ជួយអ្នកស្រី Wei Chung ឡើងលើគោក៖ 


ប្រភព៖ ដេលីម៉ែល

ដោយ ណា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]