អាមេរិក៖ វាជារឿង ដ៏គួរឲ្យ សោកស្តាយមួយ ដែលបុរសម្នាក់ ត្រូវបានស្លាប់ ដោយសារតែ ចង់សាកអាវក្រោះ ការពារគ្រាប់កាំភ្លើង និងបាន ឲ្យមិត្តភក្តិ របស់ខ្លួនបាញ់តែ ជាអកុសលរូបគេ បែរជាស្លាប់ ដោយសារតែ ការសាកល្បង អាវក្រោះនោះ។

ហេតុការណ៍អាក្រក់នេះ បានកើតឡើង នៅក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក ហើយពេលនេះ Marcos Ramiro វ័យ៣០ឆ្នាំ ដែលជាមិត្ត ជិតស្និទ្ធរបស់ ជនរងគ្រោះ ត្រូវបានប៉ូលិស ចាប់ខ្លួន បន្ទាប់ពីរូបគេ បានកេះកៃ កាំភ្លើងបាញ់ជនរងគ្រោះ បណ្តាលឲ្យស្លាប់ ក្នុងអំឡុងពេល សាកអាវក្រោះនោះ។

មូលហេតុដែលធ្វើ ឲ្យប៉ូលិសឈាន ដល់ការចាប់ ខ្លួនរូបគេ ក៏ដោយសារទិដ្ឋភាព ហេតុការណ៍នោះត្រូវ បានមនុស្សម្នាក់ ថតជាវីដេអូបាន ខណៈពេល Marcos ស្ថិតនៅក្នុង ស្ថានភាពស្រវឹង ហើយជនរងគ្រោះ Darnell Mitchell អាយុ២៨ឆ្នាំ បានឲ្យបុរសនោះ បាញ់រូបគេ ក្នុងគោលបំណង សាកល្បងអាវក្រោះ ការពារគ្រាប់។

តែអ្វីដែល នឹកស្មានមិនដល់នោះ Marcos បែរជាបាញ់ បរិវេណខាងលើ អាវក្រោះនោះទៅវិញ ជាហេតុធ្វើឲ្យ Mitchell ទទួលរងរបួស យ៉ាងធ្ងន់ធ្ងរនិង បានស្លាប់ខណៈពេល ដែលបញ្ជូនដល់ មន្ទីរពេទ្យ។

យ៉ាងណាមិញ Marcos ត្រូវបានប៉ូលិស ឃុំខ្លួននិង ធ្វើការចោទប្រកាន់ ពីបទមនុស្សឃាត និងការប្រើប្រាស់ អាវុធបំពាន លើអ្នកដទៃ និងរង់ចាំការ សម្រេចក្តីពី តុលាការតែប៉ុណ្ណោះ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបថតរបស់ បុរសដែលជា ជនដៃដល់



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]