ហ្វេសប៊ុក៖ អំពើចោរកម្ម តែងតែកើតឡើង ពីសំណាក់ជនអន្តពាល ដែលមិនចេះប្រកបមុខរបរ ត្រឹមត្រូវ នឹងគេ ហើយអំពើ លួច ឆក់ ប្លន់នេះទៀតសោត គេសង្កេតឃើញមាន កើតឡើង និង ថតបាន បង្ហោះជារឿយៗ។

ជាក់ស្តែង វីដេអូឃ្លីប ដ៏គួរឲ្យអស់សំណើចមួយ បានត្រូវគេបង្ហោះចូលបណ្តាញសង្គម ហ្វេសប៊ុក ហើយត្រូវអ្នកនិយម លេងបណ្តាញសង្គមនេះ បានចែកចាយ បន្តគ្នាជាច្រើននាក់។ តាមរយៈ ក្នុងវីដេអូឃ្លីបនេះ បានបង្ហាញពីភាពក្លាហាន របស់ស្រ្តីម្នាក់ ដែលហ៊ាន ធ្វើការតតាំងនឹង ចោរប្លន់ម្នាក់ ដែលចង់ឆក់ យកកាបូបរបស់នាង ខណៈ ពេលកំពុងធ្វើដំណើរ តាមផ្លូវតែម្នាក់ឯង។ សកម្មភាពតតាំងគ្នានេះបានធ្វើឲ្យចោរនោះ ដួលម៉ូតូ និងរបូតស្បែកជើង។ ប៉ុន្តែនៅទីបំផុត ស្រ្តីក្លាហាននេះ បានដណ្តើម យកកាបូបពីដៃចោរមកវិញ តែនៅពេលចុងក្រោយ អ្វីដែលមិននឹក ស្មានដល់នោះ គឺនាង បានជួយរើសស្បែកជើង ហុចទៅឲ្យលោកបងចោរ វិញ៕

ចង់ដឹងថា វីដេអូឃ្លីបយ៉ាងណានោះ សូមទស្សនាខាងក្រោមនេះ៖ 


 

តើប្រិយមិត្តយល់ដូចម្តេចបន្ទាប់ពីទស្សនាវីដេអូឃ្លីបរួចហើយនោះ ?

ប្រភព៖ ហ្វេសប៊ុក

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]