ជប៉ុន៖ កាលពីពេលថ្មីៗនេះ មានបុរសរោគចិត្តម្នាក់ បានចាប់ក្មេងស្រី នៅតាមផ្លូវ ពេលដែលនាង ចេញពីរៀន យកទៅឃុំទុក ក្នុងផ្ទះរបស់ខ្លួន ដើម្បីចិញ្ចឹមនាង ឲ្យក្លាយទៅជានារី នៅក្នុងឧត្តមគតិរបស់ខ្លួន។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃច័ន្ទ សប្តាហ៍មុន មានក្មេងស្រីម្នាក់ ឈ្មោះ Sakura អាយុ១១ឆ្នាំ រស់នៅទីក្រុង Okayama ក្នុងតំបន់ Chugoku បានបាត់ខ្លួន ខណៈពេលដែលនាង ចេញពីសាលារៀន ហើយ៥ថ្ងៃក្រោយមក ក្មេងស្រីនេះ ត្រូវបានគេរកឃើញ បង្ខាំងទុកផ្ទះ ដោយបុរសម្នាក់។ បុរសរោគចិត្ត ដែលបង្ខាំង ក្មេងស្រីតូចនេះ មានឈ្មោះថា Takeshi Fujiwara អាយុ៤៩ឆ្នាំ។ ជាមួយគ្នានេះដែរ Fujiwara ត្រូវបានប៉ូលីសចាប់ខ្លួន ពីបទចាប់ជម្រិត និងការបង្ខាំងមនុស្ស ខុសច្បាប់ ដែលពេលនេះ ប៉ូលីសកំពុង តែសាកសួរអំពី រឿងហេតុលម្អិត ដែលបានកើតឡើង។

បើតាមសាក្សី ម្នាក់បាននិយាយថា មុនពេលបាត់ខ្លួន គេបានឃើញ ក្មេងស្រី Sakura និយាយជាមួយនឹង បុរសម្នាក់ ដែលមានអាយុពី ៤០ ទៅ ៥០ឆ្នាំ ហើយបុរសនោះ ជិះរថយន្ត ពណ៌ប្រាក់មួយគ្រឿង។ គាត់នៅចំណាំស្លាកលេខបានផងដែរ និង បានរាយការណ៍ទៅប៉ូលីស ក្រោយពីក្មេងស្រី រូបនោះ បាត់ខ្លួន។ ទោះជាយ៉ាងណា ប៉ូលីសអាច ស្វែងរកបុរស ដែលជាជនសង្ស័យ នោះឃើញ និង ឈានទៅដល់ការចាប់ខ្លួន ផងដែរ។

ក្រោយពីចាប់ខ្លួន និងសាកសួររួចមក បុរសជាជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបាន បង្ខាំងក្មេងស្រីនេះ ទុកពិតមែន ប៉ុន្តែមិនបាន ធ្វើបាបនាងនោះទេ គឺគ្រាន់តែចិញ្ចឹមនាង និង ចាត់ទុកនាង ធ្វើជាប្រពន្ធរបស់ខ្លួនប៉ុណ្ណោះ ព្រោះតែខ្លួន យល់ថានាង អាចនឹងក្លាយជានារី ក្នុងឧត្តមគតិ របស់ខ្លួន៕

ប្រភព៖ rocketnews

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]