ភ្នំពេញ៖ អតីតពិធិការិនី ធ្លាប់មានប្រជាប្រិយ ភាពលេចធ្លោខ្លាំង ពេជ្រ សេរីរ័ត្ន ថ្មីៗនេះ មានព័ត៌មានលេចឮថា នាងកំពុងតែ ត្រៀមបង្ហាញខ្លួន វិលត្រឡប់មក រកសង្វៀនសិល្បៈវិញ ដោយនាងនឹងជ្រកក្រោម ដំបូលស្ថានីយ ទូរទស្សន៍ MyTV ។

បើតាមប្រភពពីបុគ្គលិក បម្រើការងារ នៅស្ថានីយទូរទស្សន៍ MyTV បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ឲ្យដឹង ក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញឈ្មោះ ថានៅក្នុងពេល ឆាប់ៗដ៏ខ្លី ខាងនេះ ស្ថានីយទូរទស្សន៍ នឹងបង្ហាញមាន ពិធីការិនីថ្មីមួយដួង ដែលធ្លាប់មាន ប្រជាប្រិយភាព និងបទពិសោធន៍ ជាច្រើនឆ្នាំ ក្នុងអាជីពនេះស្រាប់ គឺអ្នកនាង ពេជ្រ សេរីរ័ត្ន ចូលបម្រើការងារ ដោយពេលនេះ ខាងអ្នកដឹកនាំ បានត្រៀមកម្មវិធីថ្មីៗ មួយចំនួន សម្រាប់នាង រួចរាល់ហើយ នៅចាំតែពេលវេលាល្អ គឺចាប់ផ្តើមដំណើការតែម្តង ។

ប្រភពបានប្រាប់ ឲ្យដឹងទៀតថា ការត្រៀមខ្លួន ចូល MyTV របស់ ពេជ្រ សេរីរ័ត្ន មិនបានឆ្លងកាត់ ការធ្វើតេស្ត សមត្ថភាពអ្វីច្រើន ដូចពិធីការិនី ផ្សេងឡើយ ពោលគឺនាងត្រូវបាន អ្នកដឹកនាំចាត់ទុកថា ជាតារាស្រីមួយរូប មានបទពិសោធន៍ស្រាប់ទៅ លើជំនាញមួយនេះ ។ ម្យ៉ាងទៀត ប្អូនស្រី របស់នាង ដែលទស្សនិកជនស្គាល់ យ៉ាងច្បាស់គឺនាង ពេជ្រ សូលីដា ហៅ ជីជី ក៏ជួយ ជ្រោមជ្រែងបង ស្រីមិនតិចដែរ ក្នុងការឆក់តំណែង នៅទូរទស្សន៍ មួយនេះ។

បើទោះបីជា មានការលើកឡើង បែបនេះក្តី សម្រាប់ព័ត៌មានលេចឮថា អតីតពិធីការិនី មានប្រជាប្រិយភាព ប្រចាំស្ថានីយ ទូរទស្សន៍បាយ័ន អ្នកនាង ពេជ្រ សេរីរ័ត្ន ត្រៀមនឹងបង្ហាញខ្លួនជាថ្មី លើវិថីសិល្បៈ ដោយជ្រកក្រោមដំបូល ស្ថានីយទូរទស្សន៍ My TV នៅមិនទាន់ដឹងថា ជាការពិត ឬយ៉ាងណា ទេ ព្រោះថា នេះមិនមែនជា លើកទី១ទេ ដែលមានព័ត៌មានថា នាងវិលមករកឆ្នាំងចាស់ សាងប្រជាប្រិយ ភាពជាថ្មីនោះ ។ នាងហាក់មិនទាន់ ច្បាស់នៅឡើយ ដោយម្តងនាងបង្ហាញខ្លួន ក្នុងសិល្បៈ ម្តងប្រកាសថា ដកខ្លួនពីសិល្បៈ ហាក់នៅមានចិត្តរេ មិនទៀងនោះឡើយ ។

ទាក់ទងនឹងការបង្ហាញ តម្រុយវិលមករកសិល្បៈ របស់ ពេជ្រ សេរីរ័ត្ន នេះ គេហទំព័រ LookingTODAY មិនអាចទាក់ទង ឲ្យនាងបកស្រាយបានទេ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤នេះ ។ ដូច្នេះចង់ដឹងថា ការលេចឮព័ត៌មាននេះ ជាការពិតឬយ៉ាងណានោះ មានតែរង់ចាំអ៊ុតមើល ទាំងអស់គ្នាថា នាងបង្ហាញខ្លួន នៅក្នុងកម្មវិធីថ្មីរបស់ My TV ក្នុងពេលឆាប់ៗដូចការ លើក ឡើងមែនឬយ៉ាងណា ?








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]