កំពង់ចាម៖ ស្ដ្រីមេកន្ទុយលេខពីរនាក់ ដែលលួចបើកល្បែង មួយនេះជា យូរណាស់ មកហើយនោះ ត្រូវបានកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្ដកំពង់ចាម សហការជា មួយកម្លាំងនគរ បាលក្រុង ដឹកនាំដោយ តំណាងអយ្យការបាន ចុះទៅបង្ក្រាបកន្លែង កត់ឆ្នោតនិង ឃាត់ខ្លួន មេឆ្នោតទាំងនេះ កាលពីវេលាម៉ោង ១០និង១៥នាទី ព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ ចាម ។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ ខេត្ដកំពង់ចាម បានឱ្យដឹងថា នៅក្នុងប្រតិបត្ដិការ ខាងលើនេះ កម្លាំងនគរបាល បានឃាត់ខ្លួនស្ដ្រីមេកន្ទុយ លេខពីរនាក់ព្រម ទាំងដកហូតនូវ វត្ថុតាងមួយចំនួន ដើម្បីមានវិធានការ ទៅតាមផ្លូវច្បាប់។

មន្ដ្រីនគរបាលព្រហ្មទណ្ឌ បានបន្ដទៀតថា ក្រោយពីទទួលបាន សេចក្ដីរាយការណ៍នូវ ល្បែងស៊ីសង ខុសច្បាប់ ខាងលើនេះ លួចលេងនៅទីតាំង ខាងលើរួចមក ស្នងការនគរបាល ខេត្ដកំពង់ចាម លោកឧត្ដមសេនីយ៍ បែន រត្ន័ បានបញ្ជាឱ្យកម្លាំង នគរបាលជំនាញ និងកម្លាំងនគរបាលមូលដ្ឋាន ដែលដឹកនាំ បញ្ជាផ្ទាល់ផ្នែក ផ្លូវច្បាប់ ពីសំណាក់ព្រះរាជ អាជ្ញារងអម សាលាដំបូងខេត្ដ លោកជី ចាន់ តារា ចុះទៅបង្ក្រាប និង ឃាត់ខ្លួនមេកន្ទុយ លេខជាក់ស្ដែងតែម្ដង ។

បើតាមមន្ដ្រីនគរបាល ដដែលនេះបាន បញ្ជាក់ទៀតថា ស្ដ្រីសង្ស័យទាំងពីរនាក់រួម មានទី១ ឈ្មោះ កើត សុខចាន់ អាយុ៣៩ឆ្នាំ និងទី២ ឈ្មោះផ្លោក ម៉ាលិស អាយុ២៧ឆ្នាំ។ ក្រៅពីការឃាត់ខ្លួន ស្ដ្រីទាំងពីរ នាក់ខាងលើ កម្លាំងនគរបាលក៏ បានដកហូតនូវ វត្ថុតាងមួយ ចំនួនរួមានកាបូបពីរ ទូរស័ព្ទដៃ៤គ្រឿង ប្រាក់១២ម៉ឺនរៀល និងម៉ាស៊ីនគិតលេ ខមួយគ្រឿង ផងដែរ ។

មន្ដ្រីនគរបាលបាន បន្ដទៀតថា ក្រោយ ការចាប់ខ្លួនជនសង្ស័យ ទាំងពីរនាក់ រួមទាំង វត្ថុតាង ត្រូវបាន សមត្ថកិច្ច បាននឹងកំពុងរៀប ចំចាត់ចែងបញ្ជូនទៅ កាន់សាលាដំបូងខេត្ដ កំពង់ចាម ដើម្បីផ្ដន្ទាទោស តាមផ្លូវច្បាប់ ។

យ៉ាងណាក៏ដោយ ក្រោយការចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់ តាមរយៈសាច់ញាតិ របស់ពួកគេនោះ បាននឹងកំពុងរត់ការខ្វាត់ ខ្វែង សុំអន្ដរាគមន៍ទាំងសមត្ថកិច្ចនិងតុលាការ សុំឱ្យមានការដោះ លែងមកវិញ ប៉ុន្ដែចំពោះ ករណីនេះ មន្ដ្រីនគរបាល ព្រហ្មទណ្ឌខេត្ដ កំពង់ចាម បានបញ្ជាក់ហើយថា ស្នងការនគរបាល ខេត្ដ បានបញ្ជាឱ្យបញ្ជូន ទៅតុលាការពុំទទួល យកការអន្ដរាគមន៍ ណាមួយនោះឡើយ ពោល ធ្វើទៅតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ល្បែងស៊ីសងជាច្រើន ប្រភេទ រួមមានកន្ទុយលេខ កន្លែងលួចភ្នាល់ បាល់ អាប៉ោងនិងជល់មាន់ជាដើមនោះ ត្រូវ បានកម្លាំងនគរបាល ខេត្ដកំពង់ចាម ដឹកនាំដោយស្នងការ បែន រ័ត្ន ចុះបង្ក្រាប ជាបន្ដបន្ទាប់ និងឃាត់ខ្លួនជនល្មើសជាច្រើន នាក់ បញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាម ផ្លូវច្បាប់ ដើម្បីអនុវត្ដគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]