ភ្នំពេញ ៖ បុរសម្នាក់ ស្រវឹងស្រាជោកជាំ បើកបរក្នុងល្បឿនលឿន ជ្រុលបុកឃឿន ឡើងលើសួនច្បារ នៅមុខផ្សារបាយ័ន តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា ឆ្នាំ២០១៤ កាលពីវេលាម៉ោង ២២និង៥០ នាទីយប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ បណ្ដាលឲ្យរង ការខូចខាត ហើយម្ចាស់បាន គេចខ្លួនបាត់ក្រោយ ពេលកើតហេតុ ។

តាមសាក្សីនៅ កន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2S-7981 បើកបរដោយបុរសម្នាក់ ស្ថិតក្នុងស្ថានភាព ស្រវឹងស្រា ជោកជាំ ធ្វើដំណើរតាមបណ្តោយ ផ្លូវមហាវិថី សហព័ន្ធរុស្ស៊ី ដោយបើករេពេញ ផ្លូវល្បឿនយ៉ាងលឿន លុះមកដល់ ចំណុចកើតហេតុ ស្រាប់តែចេញចង្កូត ទៅបុកឃឿនឡើង លើសួនច្បារ បណ្តាលឲ្យរងការ ខូចខាតយ៉ាងដំណំផងដែរ ។

សាក្សីដដែលបានបន្តថា បន្ទាប់ពីបុកហើយ ម្ចាស់រថយន្ត បានចេញពីរថយន្ត ហើយទូរស័ព្ទ ហៅមិត្តភក្តិ មកទទួលគេចខ្លួនបាត់ ស្រមោលតែម្តង បន្សល់ទុករថយន្ត នៅកន្លែងកើតហេតុ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមក ដល់ចំណុចកើតហេតុ និងស្ទូចរថយន្ត បង្កទៅរក្សាទុក នៅ ការិយាល័យចរាចរណ៍ ជើងគោក ដើម្បីរង់ចាំម្ចាស់ ចូលខ្លួនមកដោះស្រាយ តាមផ្លូវច្បាប់ ។

សមត្ថកិច្ចបានបញ្ជាក់ថា ទាក់ទិននឹងករណី គ្រោះថ្នាក់ខាងលើនេះ បង្កឡើងដោយសារ ម្ចាស់ស្រវឹងស្រា ជោកជាំ ហើយបើកបរក្នុងល្បឿន លឿនដូចហោះ ថែមទាំងមកដល់ ចំណុចផ្លូវបែកជា ៣ មិនបន្ថយល្បឿន ទើបបង្កឲ្យមាន គ្រោះថ្នាក់បែបនេះ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]