ពិភពលោក៖ បច្ចុប្បន្ននេះ ការថតរូបដោយខ្លួនឯង (Selfie) កំពុងតែពេញនិយមខ្លាំង នៅលើពិភពលោក មិនថាតែ កូនក្មេង យុវវ័យ ឬក៏មនុស្សវ័យ ណា នោះទេ សូម្បីតែតារាហូលីវូដ តារាបាល់ទាត់ល្បីៗ និងលោក ប្រធានាធិបតីអាមេរិក Obama ក៏និយមការថតរូប Selfie នេះដែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ខ្លាំងមែនទែននោះ គឺការថតរូប Selfie នេះ មិនមែនទើប តែមាន នៅសតវត្ស ទី២១ នោះទេ គឺមានតាំង ពី ឆ្នាំ ១៨៣៩ មកម៉្លេះពោលគឺក្នុង សតវត្សទី១៩ បើទោះ ជាជំនាន់នោះមិនទាន់មានកាមេរ៉ាទំនើប ប្រើប្រាស់ដូចបច្ចុប្បន្ន ក៏ដោយ ក៏ប៉ុន្តែ គេបាន ឃើញ ភស្តុតាង រូបថតមួយចំនួនដែលនៅសល់ បង្ហាញពី ការថត Selfie នា ជំនាន់នោះ ហើយគេចាត់ ទុកវាថា វាជា រូបថត Selfie មុនគេ និងចំណាស់ ជាងគេ នៅលើ ពិភពលោក។

រូបថត Selfie ដំបូងគេបំផុត នោះ គឺមានអាយុ ១៧៥ ឆ្នាំហើយ ដែលភស្តុតាងនេះ បង្ហាញថាវាបានកើត មុនកំណើតទូរស័ព្ទ ដែលមាន កាមេរ៉ា និង កំណើត បណ្តាញផ្សព្វផ្សាយទៅទៀត។ រូបថត  Selfie ដំបូង គេនោះ គឺថតដោយលោក Robert Cornelius ជាជាង ថត រូបជនជាតិ អាមេរិក។

ខាងក្រោមនេះគឺជារូបថត Selfie ផ្សេងៗទៀត ដែលគេចាត់ទុកថា មានអាយុកាលចំណាស់ៗ ៖


រូប Selfie របស់លោក Robert Cornelius ក្នុងឆ្នាំ ១៨៣៩។ ដែលគេជឿថាជា រូប Selfie ដំបូងគេបំផុតក្នុងលោក


រូប Selfie របស់ជាងថត Joseph Byron នៅទីក្រុងញូវយ៉កក្នុងឆ្នាំ ១៩០៩


រូប Selfie របស់ស្រ្តីជនជាតិរុស្ស៊ី Nikolaevna នៅក្នុងឆ្នាំ ១៩១៤

រូប Selfie របស់លោក Standley Kubrick នៅក្នុងឆ្នាំ ១៩៤៩


រូប Selfie របស់លោក Tony Ray Jones នៅក្នុងឆ្នាំ ១៩៦៥


រូប Selfie របស់អ្នកសារព័ត៌មាន Thompson នៅក្នុងឆ្នាំ ១៩៦០


រូប Selfie របស់លោក Terry Fincher នៅឆ្នាំ ១៩៦៦ ដែលគាត់បានចងកាមេរ៉ានៅជាប់នឹង ប្រអប់ជើងរបស់គាត់



រូប Selfie របស់លោក Buzz Aldrin នៅលើយាន្តអវកាស Gemini12 នៅក្នុងបេសកកម្មទៅកាន់ទីអវកាសក្នុងឆ្នាំ ១៩៦៦

តើអ្នកគិតថាការថត Selfie មួយណាឡូយជាងគេ?

ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]