រាជធានីភ្នំពេញ ៖ ក្រោយបែកបាក់គូអាពាហ៍ពិពាហ៍ អស់ពេលជាច្រើនឆ្នាំ អ្នកនាងគង់ សុជាតិ បានគូថ្មីគឺលោកជា វិបុល ដែលទើបតែរៀបការ កាលពីប៉ុន្មានខែមុន ប៉ុន្ដែឥឡូវនេះ នាងបានគូថ្មីម្នាក់ទៀតហើយ ។ គូថ្មីរបស់អ្នកនាងគង់ សុជាតិ ជាភេទទីបី ពុំមែនបុរសពេញលក្ខណៈទេ តែនាងបែរជាសប្បាយចិត្ដទៅវិញ ។

តើគូថ្មីភេទទីបី របស់ពិធីការិនីនៅក្នុងកម្មវិធី «សំនៀងចែងចាំង» អ្នកនាងគង់ សុជាតិ ជានរណា ?
កម្មវិធី ប្រឡងចម្រៀង «សំនៀងចែងចាំង» របស់ស្ថានីយទូរទស្សន៍ស៊ីធីអិននឹង ឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ដើម្បីផ្លាស់ប្តូរកម្មវិធី ឱ្យកាន់តែប្លែក អ្នករៀបចំបានឱ្យតារាចម្រៀង ភេទទីបីរ៉ូលីន ធ្វើជាពិធីករ ជាមួយពិធីការិនីគង់ សុជាតិ ។ លោកសុខ វិសាល អ្នករៀបចំកម្មវិធី ប្រលងចម្រៀង «សំនៀងចែងចាំង» កាលពីពេល ថ្មីៗនេះឱ្យដឹងថា ចាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៅ គណៈកម្មការដាក់ពិន្ទុឱ្យ បេក្ខជនមានចំនួន៤នាក់ដដែល គឺអ្នកនាងម៉េង កែវពេជ្ជតា លោករិទ្ធី ស័ក លោកសូ ស្រណោះ និងកញ្ញា ហង្ស សុជាតា ។

អ្វីដែលប្លែកគឺ ដាក់ពិធីករម្នាក់ទៀត ភេទទី៣គឺ កញ្ញារ៉ូលីន ។ ការដាក់រ៉ូលីន ព្រោះជាតារាមានសមត្ថភាព ប្លែកខុសពីគេច្រើនមុខ កម្រនឹងរក ហើយចេះកំប្លុកកំប្លែង គួរឱ្យចូលចិត្ត សង្ឃឹមថារឹតតែធ្វើឱ្យកម្មវិធីរីក រាយនិងកុំឱ្យស្ងាត់ ដូចវគ្គទី១ ។ លោកសុខ វិសាល ចង់ឱ្យរ៉ូលីន បង្ហាញសមត្ថភាពថ្មី ក្នុងតួនាទីថ្មី មានភាពខុសគេ ដែលកម្មវិធីផ្សេងទៀត រ៉ូលីនមិនធ្លាប់ធ្វើ ។ លើសពីនេះ មានសាច់រឿងខ្លះ ឱ្យរ៉ូលីនសម្តែង ដើម្បីឱ្យត្រូវជាមួយកម្មវិធី និងប្លែកថែមទៀត ។

ចំពោះការស្លៀកពាក់នោះ អ្នករៀបចំកម្មវិធី ទុកឱ្យរ៉ូលីនមានសេរីភាព អត់ហាមទេ ឱ្យតែទទួលយកបាន ។ រ៉ូលីនអាចតែងជាមនុស្សស្រី ឬជាមនុស្សប្រុសក៏បាន ពោលមិនប្រកាន់ភេទទេ។ លោកសុខ វិសាល អះអាងថា នឹងខិតខំធ្វើឱ្យកម្មវិធី សំនៀងចែងចាំង ល្បីទៅៗ ល្អទៅៗ ដោយសារតែបទចម្រៀង ដាក់ឱ្យបេក្ខជនជាបទពីរោះ ហើយអ្នកមើលអាចសិក្សាបាន បើចង់រៀនច្រៀង ព្រោះគណៈកម្មការ ទាំងអស់ឱ្យយោបល់ល្អ ។

អ្នកនាងគង់ សុជាតិ បញ្ជាក់ថា ពេលអ្នកដឹកនាំកម្មវិធី ឱ្យមានពិធីករថ្មីបន្ថែម នាងកាន់តែធូរស្រាលខ្លះ សម្រាប់ដំណើរការកម្មវិធី ព្រោះកន្លងមក នាងធ្វើកម្មវិធីម្នាក់ឯង ហាក់ដូចជាស្ងាត់ និងខ្វះអ្វីម្យ៉ាង ពេលខ្លះទៀតនាងហត់នឿយច្រើន ។ នាងសប្បាយចិត្ត នៅពេលមានរ៉ូលីន មកចាប់ដៃគូ ធ្វើការងារជាមួយ ព្រោះរ៉ូលីនជាតារាភេទទី៣ មានទេពកោសល្យច្រើនបែប ។ ការដាក់ឱ្យរ៉ូលីន នៅលើឆាកសំនៀងចែងចាំង រឹតតែធ្វើឱ្យកម្មវិធី ល្បីល្បាញថែមទៀត នៅវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ ។

កម្មវិធី«សំនៀងចែងចាំង» អ្នកនាងគង់ សុជាតិ និយាយថា ឥឡូវនេះមានមហាជនច្រើន សរសើរថាប្លែក ល្អព្រោះឱ្យបេក្ខជន យកបទពីដើមមកច្រៀង ជាបទដែលយើងត្រូវ ចូលរួមអភិរក្ស ។ លើសពីនេះ ដាក់ឱ្យបេក្ខជនច្រៀង បែបមហោរី ជាទម្រង់បុរាណផងដែរ។ សម្រាប់រ៉ូលីន អះអាងថា នាងនឹងខិតខំបញ្ចេញសមត្ថភាព ឱ្យកាន់តែទទួលបាន ការទាក់ទាញថែមទៀតនៅ ក្នុងកម្មវិធីប្រឡងចម្រៀង «សំនៀងចែងចាំង» ។

នាងមិនធ្វើឱ្យទស្សនិកជន និងអ្នកដឹកនាំកម្មវិធីខកចិត្តទេ ពិតជាមានរូបភាព ប្លែកៗនៅលើឆាកនាពេលខាងមុខ ។ រ៉ូលីនថា ពិតជាមានភាពរីករាយ ដែលនាងបានកាន់ការងារ ជាមួយរៀមច្បងមានទេព កោសល្យ និងកាន់តែធ្វើឱ្យនាង សប្បាយរីករាយ ដោយសារតែនាង និងអ្នកនាងគង់ សុជាតិ ស្គាល់គ្នាស្និទ្ធស្នាល និងធ្លាប់រួមការងារច្រើននាពេលកន្លងមក៕


កញ្ញា រ៉ូលីន

អ្នកនាងគង់ សុជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]