អាមេរិក៖ គូស្នេហ៍ វ័យក្មេងមួយគូ ត្រូវបានប៉ូលីស ឃាត់ខ្លួននៅចុងសប្តាហ៍មុននេះ ក្រោយពីលោកយាយម្នាក់ ខឹងក្តៅចិត្ត ទាញទូរស័ព្ទថត សកម្មភាពអសីលធម៌យ៉ាងខ្លាំង របស់ពូកគេទាំងពីរនាក់ សំរាប់ធ្វើជាភស្តុតាង ដែលបានរួមរក្ស័នៅលើ ឆ្នេរខ្សាច់សាធារណៈ យ៉ាងបើកចំហ នៅចំពោះមនុស្ស ដោយគ្មានភាពអៀនខ្មាស បន្តិចសោះឡើយ។

តាមប្រភពព័ត៌មានលើកឡើងថា គូស្នេហ៍មួយគូ ដែលគ្មានកេរ្តិ៍ខ្មាសនេះ បានធ្វើការរួមភេទនៅលើ ឆ្នេរខ្សាច់ Bradenton ក្នុងរដ្ឋហ្វ័ររីដា នៅចំពោះមុខ មនុស្សម្នាច្រើនសិបនាក់ ព្រមទាំងមាន ក្មេងៗផងដែរ។ ដោយសារអត់ទ្រាំនឹងសកម្មភាពនេះមិនបាន លោកយាយចំណាស់ម្នាក់ បានទាញយក ទូរស័ព្ទរបស់លោកយាយមក ថតសកម្មភាពពួកគេ ខណៈពេលកំពុងរួមភេទ ទុកជាភស្តុតាង ប្តឹងប៉ូលីស តែម្តង។

បើតាមប្រភពដដែល លោកយាយ បាននិយាយថា តាំងឆ្នាំ១៩៧៨ មកដល់ពេលនេះ គាត់មិនដែលបានឃើញ សកម្មភាពបែបនេះ នៅឆ្នេរខ្សាច់ នោះឡើយ។ គាត់ឃើញពួកគេទាំងពីរ ដេកលើខ្សាច់រាប់ម៉ោង ហើយស្មានតែពួកគេ ស្លាប់បាត់ហើយ ប៉ុន្តែនៅពេលពួកគេ ក្រោកឡើងក៏បាន អោបថើបគ្នា និង ចាប់ផ្តើមរួមរ័ក្សគ្នា បន្តទៀត នៅចំពោះមុខមនុស្សរាប់សិបនាក់។ ក្រោយមក មានគ្រួសារម្នាក់បានប្តឹងប៉ូលីស ឲ្យឃាត់ខ្លួនពួកគេ បន្ទាប់មកលោកយាយ ក៏បានប្រគល់ទូរស័ព្ទ ដែលបានថតសកម្មភាព ពួកគេរួមភេទ ជាភស្តុតាង ផងដែរ។

គួរបញ្ជាក់ដែរថា លោក Jose Caballero និង នាងElissa Alvarez ដែលជាគូស្នេហ៍បាន រួមភេទលើឆ្នេរខ្សាច់នេះ ត្រូវបានប៉ូលីស ចោទប្រកាន់ពីបទ ប្រព្រឹត្តអំពើមិនសមរម្យ ដោយរួមភេទ និង បង្ហាញកេរ្តិ៍ខ្មាស នៅទីសាធារណៈ ចំពោះមុខមនុស្សរាប់សិបនាក់ ព្រមទាំងមាន កុមារតូចៗ ផងដែរ៕ 

សូមមកទស្សនាវីដេអូ ខាងក្រោមនេះ៖ 

តើប្រិយមិត្តយល់ឃើញ យ៉ាងដូចម្តេចដែរ ?

ប្រភព ៖ myfox8

ដោយ ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]