បរទេស៖ គម្រោងការណ៍នៃ ការថតរូបខ្លូនឯង ( selfie ) របស់ស្ដ្រីវ័យក្មេងម្នាក់ ដែលទាក់ទងទៅនឹង ការតស៊ូ នៅពេលដែលនាង មានជំងឺទាញសក់ បានទាក់ទាញមនុស្សជាង ៥លាននាក់ ឲ្យចូលទស្សនា វីដេអូរបស់នាង នៅក្នុងយូធូប។

យ៉ាងណាមិញនាង Rebecca Brown អាយុ ២១ឆ្នាំ មកពីស្រុក Essex នៃប្រទេសអង់គ្លេស បានថតរូប ខ្លួនឯង ជារៀងរាល់ថ្ងៃ ក្នុងរយៈពេល ៦ឆ្នាំ។ ជាមួយគ្នានោះ បានឲ្យដឹងទៀតថា វីដេអូរបស់នាង គឺបានបង្ហាញពី ស្ថានភានជំងឺរបស់នាង ដែលបានរងប៉ះពាល់ ដោយជំងឺម្យ៉ាង ឈ្មោះថា trichotillomania ដែលជំងឺនេះ អាចបណ្ដាលឲ្យ អារម្មណ៍មនុស្សម្នាក់ ចង់តែបោចឬ យកសក់ ខ្លួនឯង ចេញពីលើក្បាល។ គួរបញ្ជាក់ថា នាងបានបង្កើត យូធូបផ្ទាល់ខ្លួន តាំងពីឆ្នាំ ២០០៧ ដែលមកទល់ ពេលនេះ គឺមានអ្នកតាម ដាននាង ជិត ២០០,០០០ នាក់ ។

នៅក្នុងនោះផងដែរ នាងក៏បានទទួលការសំភាសន៍ ពី BBC និងនាង និយាយរៀបរាប់ពីរបៀបប្រើ ប្រាស់បណ្ដាញទំនាក់ ទំនងសង្គម ក្នុងការដោះស្រាយ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូ៖

ខាងក្រោមនេះ ជាវីដេអូដែលនាង ថតអស់រយៈពេល ជាង ៦ឆ្នាំ និងទទួលបាន អ្នកទស្សនាជាង ៥លាននាក់ ដែលនាងទើបតែបង្ហោះ កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០១៤


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]