ចិន៖ ការប្រព្រឹត្ត ការងារខុសច្បាប់ ដូចជា ចោរកម្ម ជាដើម តែងជួបរឿងអកុសល ដែលជាក់សែ្តង មានបុរសរាងស្វិតជា ចោរលួចម្នាក់នៅ ប្រទេសចិន បានជួបរឿងមហាស៊យ ដោយបានជាប់ខ្លួន ក្នុងប្រហោង ជញ្ជំងនៃអគារស្នាក់នៅ មួយកន្លែង ខណៈពេល ធ្វើសកម្មភាពចូលលួច។

 តាមប្រភពព័ត៌មានថា បុរសជាចោរម្នាក់នេះ មានគម្រោងចូលក្នុងផ្ទះ របស់ប្រជាពលរដ្ឋម្នាក់ ដើម្បីលួចយកទ្រព្យសម្បត្តិ ដោយការលូនចូល ក្នុងប្រហោងតូចមួយ សំរាប់បញ្ចូលខ្យល់ក្នុងអគារ។ ប៉ុន្តែ ចោរ អស់លក្ខណ៍នេះ បែរជាត្រូវ ជាប់គាំងខ្លួន ទៅនឹងប្រហោង កំរើកខ្លូន មិនរួចទៅវិញ។

ក្រោយពីទទួលដំណឹងរួច ប៉ូលីស និង អ្នកជួយសង្រ្គោះ បានទៅដល់ និង បានជួយយកចេញពីទីនោះ មុនពេល បញ្ជូនខ្លួនទៅប៉ុស្តិ៍ ប៉ូលីស។

យ៉ាងណាមិញ សកម្មភាព នៅពេលជួយសង្រ្គោះចោរ ស៊យធំនេះ ត្រូវបានគេថត ជាវីដេអូ និង បង្ហោះចូលតាមវេបសាយ យូធូប ដែលគេអាច ឃើញថា ចោរនេះបានជាប់ ពាក់កណ្តាលខ្លួន ត្រឹមចង្កេះ ក្នុងប្រហោងជញ្ជំាងដ៏តូច។ តែទីបំផុត ត្រូវបាន អ្នកជួយសង្រ្គោះ ប្រើឧបករណ៍ វាយ បំបែក ជញ្ជំាង និងពង្រីកទំហំប្រហោង ទើបអាចជួយចោរនោះបាន។ ក្រោយមក ប៉ូលីសបាននាំខ្លួនចោរ នេះចូលគុកផងដែរ៕

សូមមកទស្សនារូបភាពវីដេអូខាងក្រោមនេះ ៖

ប្រភព៖ Mirror

ដោយ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]