អាមេរិក៖ លោកតាចាស់ម្នាក់ ដែលមានរាងកាយទ្រុឌទ្រាម បានបោះឈើច្រត់ចោល ខណៈពេលគាត់ កំពុងរាំយ៉ាងសប្បាយ។

យ៉ាងណាមិញ សកម្មភាពលោតា កំពុងរាំ នៅកណ្តាលហ្វូង មនុស្សជាច្រើន ត្រូវបាន គេថតជាប់ ហើយមិន តែប៉ុណ្ណោះ រូបគាត់ហាក់ដូចជា សប្បាយចិត្ត ក្នុងការរាំ តាមបទចម្រៀង Rock Around The Clock ជាខ្លាំង។ គាត់រាំញាក់ខ្លួន យ៉ាងឡូយ ស្រាប់តែភ្លាមៗនោះ គាត់ក៏បានបោះ ឈើច្រត់ មួយគូនោះចោល រួចក៏បន្តរាំទៀត។

ចំពោះសកម្មភាពលោកតា ម្នាក់នេះ ហាក់ដូចជាបង្ហាញ ឲ្យមនុស្សគ្រប់គ្នាដឹងថា គាត់ក៏មាន ពេលវេលាសប្បាយដែរ ទោះបីជាគាត់ មានវ័យ ចំណាស់ ក៏ពិតមែន។ ខណៈពេលគាត់ ឡើងរាំនោះ ក៏មានមនុស្សជាច្រើន បានហ៊ោរ កញ្ច្រៀវ និងទះដៃអបអរ ដល់រូបគាត់ ថែមទៀតផង។

ជាមួយគ្នានោះ វីដេអូរាំ របស់គាត់នេះ ក៏បានបង្ហោះ ចូលក្នុងបណ្តាញ ហ្វេសប៊ុក និង មានការចែករំឡែក តៗគ្នា យ៉ាងច្រើន ជាង ៦៧,០០០ ដង។

ចង់ដឹងថា តាចាស់ម្នាក់នេះ រាំឡូយយ៉ាងណានោះ ទស្សនា វីដេអូខាងក្រោម ទាំងអស់គ្នា៖


ប្រភព Yoursjewish

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]