រុស្ស៊ី៖ ក្មេងស្រីជំទង់ ជនជាតិរុស្ស៊ីម្នាក់ រួមជាមួយនឹង គូស្នេហ៍របស់នាង បានចង-ក សម្លាប់ខ្លួនជាមួយគ្នា នៅលើខ្សែតែមួយនិង ដើមឈើតែមួយ បន្ទាប់ពីក្មេងស្រី ម្នាក់នោះមានផ្ទៃពោះ។

នាងមានឈ្មោះថា Irina Korovina អាយុ១៤ឆ្នាំ និងគូស្នេហ៍របស់នាង Anatoly Maslov អាយុ២២ឆ្នាំ ត្រូវបានគេប្រទះ ឃើញសាកសព របស់ពួកគេទាំងពីរ ចង-កនៅលើ ខ្សែតែមួយនៅលើ ដើមឈើតែមួយ ដោយដៃរបស់ពួកគេ ទាំងពីរនៅតែ កាន់ជាប់គ្នា មិនលែងឡើយ។

ម្តាយរបស់ Irina មានភាពតក់ស្លុត យ៉ាងខ្លាំងពេលដែល បានទទួលដំណឹង មរណភាពរបស់ កូនស្រីខ្លួនបែបនេះ។ គាត់បានបញ្ជាក់ថា គាត់និងកូនស្រី មានការឈ្លោះ ប្រកែកគ្នាយ៉ាងខ្លាំង បន្ទាប់ពីគាត់ បានដឹងថានាងមាន ផ្ទៃពោះ៣ខែ ហើយក្រោយមកគាត់ បានព្យាយាមរារាំង មិនអោយនាងទៅជួប គូស្នេហ៍ ក៏ព្រោះតែអាយុ របស់ពួកគេខុសគ្នា ឆ្ងាយខ្លាំងពេក។

យ៉ាងណាមិញ ប៉ូលិសបាននិយាយថា នៅកន្លែងកើតហេតុ ស្ថិតនៅក្នុង តំបន់ Woodland ភាគខាងលិចនៃ ប្រទេសរុស្ស៊ី មិនមានបន្សល់ទុក លិខិតបណ្តាំអ្វីឡើយ ហើយក្រុមប៉ូលិសក៏ កំពុងតែធ្វើការ ស៊ើបអង្កេតលើ ករណីស្លាប់របស់ ពួកគេទាំងពីរ នេះផងដែរ។

ទោះយ៉ាងណាក៏ដោយ ប៉ូលិសក៏ បានអះអាងថា ក្មេងស្រីម្នាក់នោះ មានផ្ទៃពោះ ទាំងមិនទាន់ គ្រប់អាយុនិង អាចធ្វើអោយបុរស ជាគូស្នេហ៍ ប្រឈម មុខនឹងការជាប់ទោស ពីករណីធ្វើអោយ អនីតិជនមានផ្ទៃពោះ ហើយនេះក៏អាច ជាមូលហេតុធ្វើអោយ ពួកគេដាច់ចិត្ត សម្លាប់ខ្លួនទាំង ពីរនាក់តែម្តង៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបថតគូស្នេហ៍ ទាំងពីរដែល ដាច់ចិត្តសម្លាប់ខ្លួន ជាមួយគ្នា


ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]