ភ្នំពេញ៖ តារាសម្តែងពន្លកថ្មី សម្បុរស្រអែមស្រស់ កញ្ញា សៀក សរុណា កាលពី ថ្ងៃទី២០ ខែកក្កដា នេះ បានចំណាយលុយជិត ១ម៉ឺនដុល្លារ រៀបចំកម្មវិធីខួបអាពាហ៍ពិពាហ៍ គម្រប់២២ឆ្នាំ ជូនអ្នកមានគុណ ។ នៅក្នុងពិធីនោះ គេសង្កេតឃើញថា តារាស្រី រូបនេះ បានបង្ហាញវត្តមាន ជាមួយរូប សម្រស់ស្រស់ស្អាត បង្អួតភ្នែកភ្ញៀវ ដែលអញ្ជើញចូល រួមពិធីនោះ ប្រកបដោយស្នាមញញឹម ស្រស់ផូរផង់ ពេញផ្ទៃមុខ ។

ទស្សនិកជន សង្កេតឃើញថា មួយរយៈពេល ដែលតារាស្រី សៀក សរុណា ចាប់ផ្តើមចូលប្រឡូកក្នុង សិល្បៈរូបសម្រស់របស់នាង ហាក់មិន សូវស្អាត លេចធ្លោប៉ុន្មានទេ ប៉ុន្តែក្រោយពីនាង បានបោះជំហ៊ានចូលប្រឡូក នាំឲ្យសម្រស់ នាងកាន់តែ ស្រស់ស្អាតពីមួយថ្ងៃ ទៅមួយថ្ងៃទ្វេដង ។ ជាក់ស្តែង កាលពីពេលថ្មីនេះ តារាសម្តែងពន្លកថ្មី ក្តាប់បានតំណែងតួឯក៣រឿងជាប់ៗគ្នា កញ្ញា សរុណា បានរំលេចសម្រស់ យ៉ាងស្រស់សោភា ក្នុងពិធី ជប់លៀង ខួបអាពាហ៍ពិពាហ៍ របស់ឪពុកម្តាយរបស់នាង ធ្វើឲ្យភ្ញៀវចូលរួមកម្មវិធីទាំងអស់ អត់ទ្រាំមិនសរសើរ សម្រស់នាងមិនបាន ។
បើតាម ប្រភព ពីមិត្តភក្តិរបស់ សៀក សរុណា ដែលបានចូលរួមក្នុងកម្មវិធីនោះ បង្ហើបប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថា នៅក្នុង កម្មវិធីនោះ បើទោះជា សរុណា បានត្រៀមខ្លួនយ៉ាងល្អ ដោយនាងបានត្រៀម ឈុតស្រស់ស្អាត ការតុបតែងខ្លួនប្លែក ដោយ ទាក់ទាញ ក្រសែភ្នែក រាប់រយគូ សម្លឹងមើលនាង មិនដាក់ភ្នែកទេ ដោយសារតែនាងបានសម្ញែង សម្រស់ស្រស់ឆើតឆាយ ខុសពីរាល់ដង ។ មិនតែប៉ុណ្ណោះ ក៏មានភ្ញៀវមួយចំនួន បានលួចខ្សឹបខ្សៀវគ្នាថា "សរុណាឥឡូវស្អាត ប្លែក ខុសពី មុនដែលនាងមិនទាន់ ចូលសិល្បៈ សង្ស័យតែចូល ហាងកែកុន សម្រស់ហើយមើល ទៅបានជាស្អាត បែបនេះ " ។
ប្រភពដដែលបន្តថា សម្រាប់កម្មវិធីជា លក្ខណៈទ្រង់ទ្រាយធំ ចាយលុយខ្ទង់ម៉ឺនដុល្លារ រៀបចំពិធីនេះ គឺជាចេតនា ដែល កញ្ញា សៀក សរុណា ចង់បង្អួតប្រាប់ទស្សនិកជន ក៏ដូចជាអ្នក សិល្បៈរួមអាជីព ពីភាពហ៊ឺហារ ស៊ីវិល័យ ព្រោះនាងយល់ឃើញថា ការរស់នៅក្នុងសង្គម អ្នកសិល្បៈ គឺត្រូវចាំបាច់ ប្រកួតប្រជែងគ្នា ទាំងសម្រស់ ប្រជាប្រិយភាព កេរ្តិ៍ឈ្មោះ ភាពហ៊ឺហារ មិនអាចខ្វះមួយណាបានទេ ។ ម្យ៉ាងទៀត នាងរំពឹងថា ក្រោយពីកម្មវិធីបញ្ចប់ទៅ នាងនឹងអាចប្រមូលបាន ប្រជាប្រិយភាព កើនឡើងទ្វេដង និងធ្វើឲ្យទស្សនិកជនស្គាល់ នាងកាន់ តែច្រើនតាម រយៈការចុះផ្សាយ ព័ត៌មានពីបណ្តាញសារ ព័ត៌មានផងដែរ។

ទោះបីជា កញ្ញា សៀក សរុណា គឺជាអ្នកសិល្បៈ កំពុងតែស្រវ៉ាភាព ល្បីល្បាញ ប់បានតំណែងតួឯក ជាបន្តបន្ទាប់ក៏ដោយ តែគេសង្កេត ឃើញថា នៅក្នុងកម្មវិធី ជប់លៀង ខួបអាពាហ៍ពិពាហ៍ របស់អ្នកមានគុណ នាងនោះ គឺមិនសូវមានវត្តមាន អ្នកសិល្បៈ រួមអាជីព ចូលរួមច្រើនប៉ុន្មានទេ ។ ក្នុងពិធីនោះត្រូវបានម្ចាស់សាម៉ីខ្លួន កញ្ញា សរុណា បង្ហើបឲ្យដឹងកាលពីពេលកន្លង ទៅថា នាងត្រៀមចាយ ទុនជិត១ម៉ឺនដុល្លារ ក្នុងការរៀបចំពិធីនោះ ឲ្យមើលទៅល្អ ស្រស់ប្រឌិត ជាមួយការតុបតែង លម្អផ្កា និងរៀបចំកម្មវិធីទាំងមូល ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]