រាជធានីភ្នំពេញ ៖ នៅក្នុងឆមាសទី១ ឆ្នាំ២០១៤ នេះអគ្គនាយកដ្ឋាន ពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចប្រមូល និងបង់ប្រាក់ពន្ធ ចូលថវិកាជាតិ បានចំនួន ២.១២៩.៧៣៨,៥ លានរៀល គិតជាដុល្លារ ស្មើនឹង ៥៣២,៤ លានដុល្លារអាមេរិក ស្មើនឹង ៥២,៦% នៃផែនការ ដែលកំណត់ ដោយច្បាប់ ប្រៀបធៀប នឹងចំណូល ឆមាសទី១ ឆ្នាំ២០១៣ មានការកើនឡើង ស្មើនឹង ១៣,៥ភាគរយ ក្នុងនោះថវិកា រដ្ឋចំនួនស្មើនឹង ៥៦,២ ភាគរយ ថវិការដ្ឋបាល ថ្នាក់ក្រោមជាតិ ចំនួនស្មើនឹង ៣៧,៣ភាគរយ ។

យោងតាមសេចក្តី ប្រកាសព័ត៌មាន នៅក្នុងកិច្ចប្រជុំ បូកសរុប លទ្ធផលប្រមូល ចំណូលពន្ធ ប្រចាំត្រីមាសទី២ និងការបូកសរុប លទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០១៤ ក្រោមអធិបតីភាព លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកពន្ធដារ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នៅអគ្គ នាយកដ្ឋានពន្ធដារ បានឲ្យដឹងថា សម្រាប់ខែមិថុនា ឆ្នាំ២០១៤ អគ្គនាយកដ្ឋាន ពន្ធដារប្រមូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន៣១៤.៣៥៤ លានរៀល ប្រមាណ ៧៨,៦ លានដុល្លារ បើប្រៀបធៀប នឹងចំណូលពន្ធ ប្រចាំខែមិថុនា ឆ្នាំ២០១៣ គឺ កើនឡើងចំនួន ស្មើនឹងចំនួន២១,៨ភាគរយ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]