កណ្តាលៈ បុរសម្នាក់ត្រូវបានគេដឹងយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ បន្ទាប់ពីបានបើកម៉ូតូទៅបុកនឹង រថយន្តធុនធំមួយគ្រឿង បណ្តាល ឲ្យរងរបួសធ្ងន់ខ្លួនឯង នៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២៧-២៨ ភូមិត្រពាំងរាំង ឃុំព្រែពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២២ និង ១០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះសុខ ហេងភេទប្រុស អាយុ២៧ឆ្នាំ រស់នៅ ភូមិព្រៃគុយ ឃុំត្រពាំងគង បើកម៉ូតូម៉ាក១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្ពឺ1C-3332។ ចំណែករថយន្ត មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះ។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុគេឃើញ ជនរងគ្រោះ បើកម៉ូតូ ក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចកើតហេតុ បានបុករថយន្តប្រភេទធំ ពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ ហើយត្រូវបានគេដឹក យកទៅសង្គ្រោះនៅមន្ទីរឯកជនថ្នល់ទទឹង ចំណែក ម៉ូតូរងការខូចខាត ។ បើតាមការសន្និដ្ឋាន ផ្នែកជំនាញ បានឲ្យដឹងថា ភាគីខាងម៉ូតូ ប្រហែលមិនបានឃើញ ភាគីម្ខាងនោះទេ ទើបបង្កឲ្យ មានគ្រោះថ្នាក់ចរាចរបែបនេះ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]