ភ្នំពេញ៖ ស្រ្តីម្នាក់បានយកកូនកាំបិត ចុងស្រួចចិតបន្លែ ទៅភ្ជង់កនារីកម្មការិនី រោងចក្រឲ្យ នៅស្ងៀមនិង គំរាមអាកសម្លាប់ ប៉ុនប៉ងប្លន់ យកគ្រឿង អលង្ការ ប៉ុន្តែត្រូវនារីរងគ្រោះ រើរួចដណ្តើម កូនកាំបិត រួចហើយស្រែក ឲ្យអ្នកជិតខាងជួយ អន្តរាគមន៍ ចាប់ជនសង្ស័យ ប្រគល់ឲ្យ នគរបាលចាត់ការ ទៅតាមផ្លូវច្បាប់។ ហេតុការនេះ កើតឡើង កាលពីវេលាម៉ោង ៤និង៥០នាទី ល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ស្ថិត នៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

នគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហុន លីដា ភេទស្រី អាយុ៣៤ឆ្នាំ មានមុខរបរលក់នំ នៅផ្សារ ត្រពាំងថ្លឹង ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ មានស្រុកកំណើតនៅ ខេត្តបាត់បង រីឯនារី រងគ្រោះឈ្មោះ ចេង ស្រីនី អាយុ២៤ឆ្នាំ មានមុខរបរជា កម្មកររោងចក្រ ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុ ស្រុកកំណើតនៅភូមិ ត្រពាំងសោម ឃុំត្រពាំងសំណាងស្រុកត្រាំកក់ ខេត្តតាកែវ ។

នគរបាលបានបន្តថា មុនពេលកើតហេតុជនរងគ្រោះ បានចេញពី ធ្វើការរោងចក្រ ដើរទៅបន្ទប់ជួល លុះដើរដល់ ច្រកចូលបន្ទប់ជួល ស្រាប់តែជនសង្ស័យដើរ មកពីក្រោយចាប់ គ្រៀកយកកូន កាំបិតចុងស្រួច ចិតបន្លែភ្ជង់ក ជាប់ឲ្យនៅស្ងៀម ដោយគំរាមឲ្យ ជនរងគ្រោះដោះ គ្រឿងអលង្ការ ឲ្យ បើមិនដូច្នេះនិងអាករ សម្លាប់ចោល ពេលនោះដោយ ជនរងគ្រោះ នៅមានស្មារតីក៏ បានកៀសកាំបិត ចេញពីក រួចហើយស្រែក ឲ្យអ្នកជិតខាងជួយ រហូតឈាន ទៅឃាត់ខ្លួនជន សង្ស័យបានប្រគល់ ទៅឲ្យនគរបាលចាត់ ការទៅតាម ផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យត្រូវឃុំខ្លួន ជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែន ជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលារការចាត់ការទៅ តាមផ្លូវច្បាប់៕


ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន

នារីរងគ្រោះដែលត្រូវបានគេយកកាំបិតចុងស្រួចភ្ជង់គំរាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]