រាជធានីភ្នំពេញ ៖ យូរមកហើយដែល តារាសម្តែងជើងចាស់ នៅតែមានទីផ្សារ ក្នុងសិល្បៈបាន បង្កាត់ភ្លើងស្នេហ៍ ជាមួយតារា ចម្រៀង ម៉ារ៉ា ប៊ុណ្ណា យ៉ាងបើកចំហរ ក្រោយពេលផ្តាច់ ស្នេហ៍ជាមួយកំលោះ អភ័ព្វស្នេហ៍ ឆោម ប៊ុនយ៉ុង ។ ស្នេហាថ្មីខុស វ័យរវាងអ្នកនាង ប៉ែន សុផានី និងតារាចម្រៀង ម៉ារ៉ា ប៊ុណ្ណា នៅតែមិនទាន់ អាចឆ្លងដល់ការ ក្រាបក្បាល សំពះផ្ទឹម ទោះជាយល់ ចិត្តគ្នាស៊ីជម្រៅក៏ដោយ ។ ភាពប្រសើរឡើង នៃចំណងស្នេហ៍ ខុសវ័យនេះ នៅតែធ្វើឱ្យ អ្នកនាង ប៉ែន សុផានី មិនហ៊ានកំណត់ ពេលរៀបការ ខណៈដែលអ្នកនាង នៅតែខ្លាចដូច ស្នេហ៍អតីតកាល ។

អ្នកនាង ប៉ែន សុផានី តាំងពីបានកំលោះមុខ ខ្មែរអង្គរសម្បុរខ្មៅស្រអែម លោកម៉ារ៉ា ប៊ុណ្ណា ធ្វើជាគូស្នេហ៍ ថ្មីមកហាក់មិន បានធ្វើឱ្យ តារាសម្តែង ជើងចាស់រូបនេះ មានភាពលាក់បាំង ពីគេឯងសោះ ឡើយ ពោលគឺឱ្យតែទៅ ណាមកណាពួកគេ ទាំង២បានបណ្តើរ គ្នាទៅវិញទៅមក គ្រប់ពិធីសំខាន់នានា ដែលបានកើតឡើង ក្នុងពិភពសិល្បៈ ។ លើសពីនេះ អ្នកនាង សុផានី និង លោកម៉ារ៉ា ប៊ុណ្ណា នៅតែមិនខ្លាចការ លើកឡើងពីការ ជជីកសួរនាំរបស់ អ្នកស្គាល់នាង ឬអ្នកសារ ព័ត៌មានឡើយ ដោយប្រាប់ លឿនៗថា ពួកគេជាគូស្នេហ៍ បានយល់ចិត្តគ្នា ច្រើនគួរសម ទើបបានជាអាច ចងក្រងកម្រង ស្នេហ៍តាំងពីជំហានដំបូង រហូតដល់អាចរាប់ អានគ្នាមកទល់ ពេលនេះ ។ ក្រៅពីនោះកន្លងមក គេឃើញលោកម៉ារ៉ា ប៊ុណ្ណា ដែលបានឆក់ យកបេះដូងអ្នកនាង ប៉ែន សុផានី ឱ្យបាក់ទន់ ហ៊ានស្រឡាញ់ វិញនោះ តែងតែចិញ្ចឹម ចិត្តចង់ធ្វើជាគូអនាគត ឬជាស្វាមីល្អដល់អ្នកនាង ប៉ែន សុផានី ថែមទៀតផង ប្រសិនបើអ្នកមេម៉ាយ នៅតែមានសម្រស់ រូបនេះ ឯកភាពធ្វើ ជាភរិយានាពេល ខាងមុខមែននោះ ។ ទោះយ៉ាងណា ចំណងស្នេហ៍នេះ មិនត្រូវបានអ្នកនាង ប៉ែន សុផានី បានឯកភាពលើកយកសំណើររបស់ម្ចាស់ចិត្តនាងលោកម៉ារ៉ា ប៊ុណ្ណា មកដក់ក្នុងចិត្ត ធ្វើការពិចារណាវែក ញែកឱ្យបានល្អិតល្អន់ សម្រាប់ផែនការ គូអនាគតឡើយ ។ អ្នកនាង ប៉ែន សុផានី នៅតែគិតថា រឿងអតីតកាល ដែលធ្លាប់កើតមាន ជាគូស្នេហ៍ចាស់ (ឆោម ប៊ុនយ៉ុង) ដែលបានសាងឡើង ជាមួយគ្នាមាននូវរូប ភាពអនុស្សាវរីយ៍ ច្រើនគួរជាទីទុកចិត្តនោះ តែនៅទីបំផុត ស្រាប់តែត្រូវក្លាយ ទៅជារឿងដាច់ដោចគ្នា ស្ទើរតែមិនគួរឱ្យជឿ ដោយម្នាក់ៗបាន ត្រឹមតែដើរផ្លូវម្នាក់ម្ខាង សល់តែស្នាមអតីតកាល  ទើបដំណាក់កាល កំពុងតែសាង ស្នេហាថ្មីជាមួយ មនុស្សថ្មី នាដំណាក់កាលនេះ មិនត្រូវបានអ្នកនាង ប៉ែន សុផានី គិតដល់បញ្ហារៀបការនោះទេ ព្រោះតែរឿងចាស់ នោះបានរំខានការ គិតពីចំណុចល្អ ទើបបានជាអ្នកនាង ចេះតែទុកពេលឱ្យ ទៅតាមដំណើរ ហើយអាចរៀបការ ឬមិនបានរៀបការ ស្រេចលើពេលវេលា ជាអ្នកកំណត់ទៅវិញចុះ ។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]