វាមិនមែន ជារឿងចម្លែកនោះទេ ដែលមនុស្សយើង កើតមកតែងតែ មិនពេញចិត្តនឹងអ្វី ដែលយើងមាន ព្រោះថាមនុស្សតែងតែមានមហិច្ឆតា ចង់បានហើយចង់បានទៀតមិនចេះឈប់ឈរ។ អ្នកខ្លះ មិន ពេញចិត្តនឹងការសិក្សា ខ្លះទៀតមិនពេញចិត្តនឹងការងារ ឬក្រុមគ្រួសារ របស់ គេ ជាដើម ហើយអ្វីដែល ពិភពលោកកំពុងតែផ្តោត អារម្មណ៍ខ្លាំងមែនទែននោះគឺ អ្នកដែលមិនពេញចិត្តនឹងភេទរបស់ពួកគេ។

ដោយសារតែបច្ចេកទេស វេជ្ជសាស្ត្ររបស់ពិភពលោកបច្ចុប្បន្នកាន់តែជឿនលឿនទៅមុខ មានមនុស្ស កាន់តែច្រើនដែលមិន ពេញចិត្តនឹង ភេទ របស់គេនោះ ព្យាយាមទៅរកពេទ្យ ឯកទេសខាងវះកាត់ ប្តូរ ភេទ ដើម្បីបំពេញបំណង របស់ពួកគេ ដោយមួយចំនួនចង់ប្រែក្លាយ ពី ប្រុស ទៅស្រី ហើយខ្លះទៀតចង់ ប្រែក្លាយពីស្រី ទៅជា ប្រុស។

ខាងក្រោមនេះគឺជាស្រ្តីមួយចំនួនដែល បានសម្រេចបំណងរបស់គាត់ក្នុងការប្តូរភេទពី ស្រីទៅជា ប្រុសបានដោយជោគជ័យ មើលទៅ ហាក់ ដូចជាមនុស្សប្រុសបេះបិត៖

Balian Buschbaum

Balian Buschbaum តើនៅឆ្នាំ ១៩៨០ ដែលមានឈ្មោះកំណើតថា Yvonne Buschbaum គាត់ជាអតីតកីឡាការនីហក់ កំពស់ជនជាតិ អាល្លឺម៉ង់។ គាត់បានវះកាត់ប្តូរភេទទៅជាបុរសក្នុងឆ្នាំ ២០០៨។

Buck Angel

Buck Angel គឺជាអតីតផលិតករភាពយន្ត និងជាសមាជិកសមាគមមនុស្សខ្ទើយ LGBT (Lesbian, Gay, Bisexual and Transgender) ផងដែរ។

Loren Cameron

Loren Rex Cameron គឺជាជាងថតរូប ជាតារាសម្តែង និងសកម្មជនគាំពារដល់ការកែភេទ ជនជាតិអាមេរិក។

Ian Harvie

Ian Harvie គឺជាតារាកំប្លែងជនជាតិអាមេរិក។ គាត់ធ្លាប់សំដែងជាមួយលោកស្រី Margaret Cho និងមនុស្សល្បីៗមួយចំនួន ទៀតក្នុង អាជីពរបស់គាត់។

Ryan Sallans

Ryan Sallans was មានឈ្មោះពីកំណើតថា Kimberly Ann Sallans គាត់ជាអ្នកគាំពារសិទ្ធរបស់សមាគមមនុស្សខ្ទើយ ហៅកាត់ថា LGBT។

Katastrophe

Rocco Kayiatos មានឈ្មោះដើមថា Katastrophe។ គាត់គឺជាតារា Hip Hop និងជាផលិតករ ជនជាតិអាមេរិក។

Lucas Silveira

Lucas Silveira កើតក្នុងឆ្នាំ ១៩៧៩។ Silveira គឺជាតារាចម្រៀង តន្ត្រីករ និងអ្នកសរសេរបទភ្លេងផងដែរ។

Andreas Krieger

Andreas Krieger គឺជាអតីតកីឡាការីនីចោលដំដែកជនជាតិអាល្លឺម៉ង់។ គាត់ធ្លាប់ចូលរួមប្រកួតអោយក្រុមអត្តពលិក ជម្រើសជាតិអាល្លឺម៉ង់ ខាង លិច។ Andreas Krieger លាឈប់ពីក្រុមជម្រើសជាតិក្នុងឆ្នាំ ១៩៩០ និងបានធ្វើការវះកាត់ប្តូរភេទពីស្រីមកជាប្រុសក្នុងឆ្នាំ ១៩៩៧។

ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]